ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC បន្ទាន់ ដើម្បីទៅទទួល លោកអនុសេនីយ៍ឯក ដួង ចន្រ្តា កំពុងមានអាការះជំងឺចាស់រើឡើងវិញ

127

ខេត្តព្រះសីហនុ-(ព័ត៌មានបឋម) នៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC បន្ទាន់ ដើម្បីទៅទទួល លោកអនុសេនីយ៍ឯក ដួង ចន្រ្តា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង កំពុងមានអាការះជំងឺចាស់រើឡើងវិញដោយចុកហើយក្អួត លើសឈាម ចាំបាច់ត្រូវបញ្ជូនមកមន្ទីរពេទ្យដើម្បីសង្គ្រោះ។
លោកឧកញ៉ាបានបន្តទៀតថា ប្រតិបត្តិការចេញអូប័រពេទ្យ ទៅទទួលអ្នកជំងឺនៅកោះរ៉ុងពេលនេះ ក្រុមការងារលោកឧកញ៉ានឹងធ្វើឡើងឲ្យបានលឿនរហ័ស មុនពេលព្យុះមកដល់នៅម៉ោង១១:៣០យប់នេះ៕

អត្ថបទដែលជាប់ទាក់ទង