ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្តាប្រទេសលើសកលលោក និងក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយជាក់ ស្តែងរហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោក មានករណីជំងឺកូវីដ-១៩ ចំនួន ២២០លាន៥៦៣ពាន់ ២២៧នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន៤លាន ៥៦៥ពាន់៤៨៣នាក់ ដែលបានរាយការណ៍មកអង្គការសុខភាព ពិភពលោក ឯបណ្តាប្រទេសដែលមានភូមិផងរបងជាប់យើងវិញ ក៏នៅតែមានការចម្លងខ្ពស់នៅឡើយ ទោះបីជាមានការ ថយចុះបន្តិចក៏ដោយ។
ចំណែកព្រះរាជាណាចក្រកម្ពុជាយើង ដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ ចង្អុលបង្ហាញផ្លូវ ប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលបានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនះ ក្នុងអំឡុងខែសីហារហូតដល់ដើមខែកញ្ញានេះ។
ដោយឡែកនាប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាចំនួនករណី ជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិចនៅតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះក្រសួងសុខាភិបាលបានរកឃើញថា ករណី ផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំ ជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគ ជាដើម។ អាស្រ័យហេតុនេះ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាម បែបគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាលសូមអំពាវនាវដល់លោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់កុំមានអារម្មណ៍ ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុងទៅលើវ៉ាក់សាំងដែលលោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់ បានទទួលនោះទ ពីព្រោះតាមរយៈអង្គការសុខភាពពិភពលោកដែលបានចុះផ្សាយ ៖ “វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបានប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការ ចម្លងវីរុសកូ វីដ-១៩ បានខ្ជាប់ខ្ជួនទេនោះ។
ភស្តុតាងពីបណ្តាប្រទេសនៅលើពិភពលោកទាំងអស់ក៏ទទួលស្គាល់ដែរថា វ៉ាក់សាំងមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ ដោយបង្ការបុគ្គលមិនឲ្យកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និង កាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺនេះ ទោះបីជាបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រួចហើយក៏ដោយ ក៏ បុគ្គលគ្រប់រូបត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ ចូលក្នុងខ្លួន គ្រួសារ និងសហគមន៍។
ជាបន្ថែមទៀត បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ក៏បាននឹងកំពុងទទួលស្គាល់ថា វីរុសកូវីដ-១៩ បន្តបំប្លែងខ្លួនជា ច្រើនបែបច្រើនយ៉ាង តួយ៉ាងដូចជា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា(Delta)ដែលបាននឹងកំពុងវាយលុកឥតងលឿននៅ បណ្តាប្រទេសជាង១៣០ប្រទេស រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលមានចំនួនករណីជំងឺកូវីដ-១៩បង្កដោយវីរុស បំប្លែងថ្មីប្រភេទ ដែលតា” នេះ មានការកើនឡើងជារៀងរាល់ថ្ងៃដែលគួរឱ្យមានការព្រួយបារម្ភជាខ្លាំង។
ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទទួលខុសត្រូវទប់ ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយ បុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់និងអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវ វិធានការពាការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើង) នឹងពាក្យ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀក ស្មាគ្នា) តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងយកចិត្តទុកដាក់ខ្ពស់តាមដានការអនុវត្តន៍វិធានាការសុខាភិបាលនៅតាមទីតាំង នានា ជាពិសេសទីតាំងមានហានិភ័យខ្ពស់ ដូចជាទីតាំង ៣”ជ” (ទីតាំងមានមនុស្សច្រើនជួបជុំ ទីតាំងបិទជិតមិនមានខ្យល់ ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា និងចាត់វិធានការរដ្ឋបាលសមស្របចាំបាច់។ ការចូលរួម របស់បុគ្គល និងសហគមន៍ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតែចាំបាច់បំផុតនិងត្រូវអនុវត្តជាប់ជាប្រចាំទោះជាបង ប្អូនទាំងអស់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាច ទាញយកមកមើល និងប្រើប្រាស់បាន៕