គំនិតឡឺកឺ ៖ អំណោយដែលគួរទទួល ឬ មិនទទួល
ភ្នំពេញ ៖ អំណោយ ឬ អាចថាជាជំនួយ បើនិយាយឲ្យស្រាលបន្តិចគឺកាដូ ។ ខ្លះពេលចូលឆ្នាំ ឬបុណ្យទាន បុណ្យជាតិថ្នាក់ក្រោមរបស់ខ្លួន
ឬ ចៅហ្វាយរបស់ខ្លួនតែងតែផ្ដល់ជាកាដូ ឬ រង្វាន់លើកទឹកចិត្តដល់ខ្លួន ។
កាដូទោះជាបន្តិចបន្តួចក្ដីវាពិតជារបស់មានតម្លៃណាស់ ។ តែបើយើងចង់កាដូជូនមេវិញនោះ ត្រូវតែស្គាល់ពីអត្តចរឹកមេ ឲ្យច្បាស់ថា
តើមេចង់បានអ្វីទោះបីនិយមន័យ របស់កាដូគេមិនត្រូវឲ្យអ្នកដែល ត្រូវទទយលនោះដឹងជាមុនថា ជាអ្វីក៏ដោយក៏យើងត្រូវតែធ្វើតម្រូវចិត្តអ្នក
ទទួលព្រោះគាត់ជាមេយើង ។
មេខ្លះត្រូវការម៉ាតុ រីឯមេខ្លះត្រូវការម៉ាគ្រែនោះ គឺត្រូវការស្រីស្អាតនោះឯង ។ តែសម្រាប់មេដែលល្អ គឺចង់បានការជួបជុំជាមួយកូន
ចៅរួមការងារគឺធ្វើទៅតាមសមត្ថភាព ព្រោះសំខាន់អ្វីៗបានបង្ហាញពីភាពស្និទ្ធស្នាល រវាងអ្នករួមការងារជាមួយ ។ តែនៅស្រុកយើងនេះ
មេៗចូលចិត្តតែខ្លាចកូនចៅ ដឹងពីរឿងសម្ងាត់របស់ខ្លួន។ ចាំបាច់ទៅខ្លាចធ្វើស្អីការងារវាជារឿងផ្សេង បន្ទាប់ពីបញ្ចប់ការងារវាជារឿងផ្សេង
មួយទៀតតើ ?
តាមពិតកាដូពីកូនចៅវាមិនដែលជាកាដូ ដែលមានន័យចំអកនោះទេ គឺមានតែការដឹងគុណចំពោះភាពអធ្យាស្រ័យ របស់មេប៉ុណ្ណោះ
ចាំបាច់ទៅបារម្ភអី ។
នៅក្នុងរឿងសាមកុកមេទ័ពដ៏ខ្លាំង របស់លាវប៉ីគឺគួន អ៊ី ដែលជិះសេះទន្សាយក្រហមមួយថ្ងៃ បោលបានរាប់សឹបយោជន៍ បើប្រៀប
មកយុគសម័យនេះ គឺលឿនជាងរថយន្ដអា៥៧០ ឬ អាម៉ែរសឺដេស ឬ អារ៉ុលរ៉យទៅទៀតនេះ បាននិយាយថា ”អំណោយអ្វីក៏យើងអាចនឹង
ទទួលយកបានដែរ , តែដាច់ខាតស្រីស្អាតមិនអាចទទួលបានទេ “ ។
ជាមេទ័ពដ៏ល្បីល្បាញមួយរូបបានបង្ហាញ នូវទស្សនៈមួយថាមនុស្សស្រីពិត ជារំខានក្នុងកិច្ចការសង្ក្រាមច្រើនណាស់ ។ សម្រាប់
សម័យនេះ គេគិតពីយែនឌ័រ គឺមនុស្សស្រីក៏មានតួនាទីសំខាន់ដែរ ។ តែលោកគួន អ៊ី និយាយថាស្រីដែលគេធ្វើជាអំណោយ ក្នុងពេលសង្គ្រាម
នោះជាប្រភេទស្រីកំដរ ដែលអាចជាអ្នកមកស៊ើបការក៏បានដែរ ។
ទស្សនៈសម័យសាមកុក ពិតជាចង្អៀតចង្អល់បន្តិចមែន តែសម្រាប់កិច្ចការនគរស្រី កំដរបង្កនូវគ្រោះថ្នាក់ច្រើនណាស់ហេតុនេះ
គំនិតគួន អ៊ីអាចជាកញ្ចក់មួយទោះបី វាត្រូវមិនគ្រប់សម័យកាលក៏ដោយ ៕