ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន ប្រជុំគណៈបញ្ជាការ ឯកភាពផ្ដោតសំខាន់ លើការងារជាច្រើនរួមដៃគ្នាអនុវត្តន៍..!

77

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះនៅសាលាខណ្ឌចំការមនដែលមានទីតាំងនៅតំបន់កោះពេជ្រ លោកថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៃរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង(Video Zoom Meeting) ដោយផ្ដោតសំខាន់លេី របៀបវារៈសំខាន់ៗដូចខាងក្រោមនេះពោលគឺ
ទី១-មតិស្វាគមន៍របស់ខ្ញុំជូនដល់អង្គប្រជុំ។
ទី២-ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
ទី៣-ការងារតាមដានត្រួតពិនិត្យបញ្ហាសំរាម អណ្ដូងលូ ទឹកដក់ ដេីមឈេី និងផ្ទាំងប៉ាណូផ្សេងៗ។
ទី៤-ការងារជម្រុញពង្រឹងការតាមដានជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌ(ការដឹកជញ្ជូនអ្នកជំងឺ ការបិទខ្ទប់ និងការបេីកទីតាំង)។
ទី៥- ការងារបេីកដំណេីរការគ្រឹះស្ថានចំណេះទូទៅសាធារណៈ និងឯកជន និងទី៦-បញ្ហាផ្សេងៗ។
ដូចនេះសូមអស់លោក លោកស្រីជាអភិបាលរងខណ្ឌ ,លោកនាយក ,នាយករង ,ការិយាល័យចំណុះសាលាខណ្ឌ ប៉ូលិសខណ្ឌ ,ប៉ូលិសតាមបណ្ដាប៉ុស្ដិ៍ ប៉េអឹមខណ្ឌ និង លោកចៅសង្កាត់ទាំងអស់ក្រោយពីទទួលផែកការនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៅថ្ងៃនេះត្រូវយកទៅអនុវត្តន៍តាមតួនាទីភារៈកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធិភាពខ្ពស់ចៀសវាងយកទៅអនុវត្តន៍ដោយច្បោលៗ៕

 

អត្ថបទដែលជាប់ទាក់ទង