ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកថ្មី ចុះថ្វាយបង្គំសួរសុខទុក្ខ និងសុំពរជ័យ ពីព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌទួលគោក

80

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២១ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល មន្ត្រីអមដំណើរ អញ្ជើញមកទូលប្រគេនសួរសុខទុក្ខ និងសុំពរជ័យ ពីព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន ព្រះមន្ត្រីសង្ឃវត្ត គណៈកម្មការ អាចារ្យ ក្នុងការគ្រប់គ្រង ព្រះសង្ឃ តាជី យាយជី សិស្ស និស្សិត ដែលនិមន្ត-អញ្ជើញ មកគង់ និងស្នាក់នៅដើម្បីសិក្សារៀនសូត្រ ទាំងផ្លូវលោក និងផ្លូវធម៌ក្នុងវត្តនាគវ័ន

ជាមួយគ្នានោះ ជា ពិសី អភិបាលខណ្ឌទួលគោកបានអញ្ជើញពិនិត្យមើលរោងទូក ង និងអញ្ជើញទៅពិនិត្យមើល កុដិលេខ១០ ដែលជាកុដិអតីតសម្តេចតេជោធ្លាប់ស្នាក់នៅសិក្សារៀនសូត្រ។
សូមជម្រាបជូនថា វត្តនាគវ័ន គឺជាវត្តមួយដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្លាប់ស្នាក់នៅសិក្សារៀនសូត្រ កាលពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៧០ ដើម្បីបន្តការសិក្សារៀនសូត្រនៅភ្នំពេញ ។

ក្នុងឱកាសនោះដែរលោកជា ពិសី និងមន្ត្រីអមដំណើរ ក៏បាននាំមកនូវទេយ្យទាន មានអង្ករ២០ ការ៉ុង ស្មើនិង៥០០គីឡូក្រាម
-ត្រីខកំប៉ុង ៥ យួរ
-ទឹកត្រី ៥ យួ
-ទឹកស៊ីអ៊ីវ ៥យួ
-មី ៦ កេស តូច
-បច្ច័យចំនួន ៥០ ម៉ឺនរៀល
សម្រាប់ប្រគេនព្រះចៅអធិការចាត់ចែងរៀបចំក្នុងពិធីកាន់បិណ្ឌ និងភ្ជុំ បិណ្ឌ នាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង