ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ និងក្រុមហ៊ុនប្លូត្រូនិកផ្តល់អង្ករជូន បងប្អូនប្រជាពលរដ្ឋ ក្រីក្រ ១០០គ្រួសារ រស់នៅសង្កាត់និរោធ

129

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅរួមជាមួយលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក(Bluetronics)បានផ្តល់អំណោយជាអង្កររបស់ក្រុមហ៊ុន ចែកជូនដោយផ្ទាល់ដៃជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ចំនួន១០០គ្រួសារ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩

  ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ កញ្ញានេះនៅមុខសាខាក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) តាមបណ្តោយជាតិលេខ១ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ

  លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា យ័ន្តដ៏ស័ក្តិសិទ្ធិ ដែលអាចការពារបងប្អូនមិនអោយឆ្លងជម្ងឺកូវីដ១៩ ពិសេសគឺការពារអាយុជីវិតបងប្អូនទៀតនោះគឺ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា

  លោកចេង មុនីរ៉ា បញ្ជាក់ថា នៅខណ្ឌច្បារអំពៅមកដល់រហូតមកដល់ពេលនេះមានអ្នកស្លាប់ ដោយសារកូវីដ១៩ចំនួន ១១៣នាក់ហើយ ហើយចំពោះក្មេងចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងរួចរាល់ បាន៩៩ភាគរយ។

   លោកអភិបាលខណ្ឌ ក្នុងឱកាសនោះ ក៏បានណែនាំដល់បងប្អូនពលរដ្ឋទាំងអស់ សូមកុំមានការព្រួយបារម្ភអោយសោះ ទោះក្នុងកាលៈទេសៈណា ក៏អាជ្ញាធរតែងតែជាមួយបងប្អូនជានិច្ច ពិសេសនោះគឺសម្តេចតេជោ ហ៊ុនសែនប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមប្រកបដោយគិតិបណ្ឌិតឈ្លៀសវៃរបស់កម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋក្នុងប្រទេសជានិច្ច មិនថាក្នុងកាលៈទេសៈបែបណា ជួបនូវបញ្ហាតូចធំបែបណាឡើយគឺសម្តេចតែងតែនៅនៅគៀកបង្កើយ ដើម្បីចាំគិតគូរ ចាំជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋជានិច្ច ។នេះជាការយកចិត្តទុកដាក់ចំពោះអាយុជីវិតប្រជាពលរដ្ឋ ក្រោមការដឹកនាំសម្តេច ហ៊ុន សែន

   លោកចេង មុនីរ៉ា នាឱកាសនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមហ៊ុនដែលបានឧបត្ថម្ភ អង្ករ ជួយដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលខណ្ឌស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នមេរោគកូវីដ ១៩(Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

 តំណាងក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) បានថ្លែងថា ក្រុមហ៊ុន បាននិងកំពុងចែកអង្ករជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩ បាន ១៣ រាជធានី ខេត្តហើយ រហូតមកដល់ពេលនេះ៕

 

អត្ថបទដែលជាប់ទាក់ទង