ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវលេខ១១០ ក្លាយជាបេនឡានដឹកខ្សាច់ និងផ្លូវកៅស៊ូស្របស្ពានព្រែកសំរោង ខូចខ្ទេចដោយសារឡានដឹកខ្សាច់ ,តែអាជ្ញាធរខណ្ឌច្បារអំពៅ អត់ខ្វល់..!

149

ភ្នំពេញ៖តាមការសង្កេតមើលជាស្ដែងជារៀងរាល់ថ្ងៃពិសេសនៅពេលព្រឹកព្រលឹម និងពេលល្ងាច ដែលចរាចរណ៍តាមដងផ្លូវកៅស៊ូលេខ១១០ និង ផ្លូវកៅស៊ូស្របស្ពានព្រែកសំរោងត្រើយខាងកើតនិងនៅលើស្ពានព្រែកសំរោងក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីដែលចរាចរណ៍កំពុងមានការមមាញឹកនោះហើយស្របពេលម៉ោងនាព្រឹកព្រលឹមមានបងប្អូនប្រជាជនទូទៅ គាត់សម្រុកធ្វើដំណើរ ដើម្បីឆ្ពោះទៅបម្រើការងារ នៅតាមអង្គភាពក្រសួងមន្ទីរនានា និងតាមបណ្ដាក្រុមហ៊ុន សហគ្រាស រោងចក្រនានានៅភ្នំពេញ និងនៅជាយក្រុងនិងពេលល្ងាច ចេញពីបម្រើការងារវិញ ដោយឆ្ពោះទៅផ្ទះសម្បែងពួកគាត់រៀងៗខ្លួន ដោយឆ្លងកាត់តាមដងផ្លូវកៅលេខ១១០ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញហើយនៅពេលធ្វើដំណើរមកដល់កន្លែងដេប៉ូខ្សាច់ផ្លូវលេខ១១០ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីពោលគឺនៅខាងលើស្ពានព្រែកសំរោងនិងនៅខាងក្រោមស្ពានព្រែកសំរោងផ្លូវលេខ១១០និងនៅជិតរង្វង់មូលគុលស្ពានព្រែកសំរោង នៅសង្កាត់ព្រែកថ្មីនោះ ដោយមានឡានដឹកខ្សាច់ជាប្រភេទឡានធុនធំ ដោយតៃកុងឡានដឹកខ្សាច់និមួយៗ ពួកគាត់បើកបរបោះពួយយ៉ាងលឿនដូចហោះ ពេញៗតែផ្លូវនិងឡានដឹកខ្សាច់បើកចេញ ចូលដេប៉ូខ្សាច់បត់កាត់ទទឹងផ្លូវឡើងពាសពេញផ្លូវដូចឃើញនៅក្នុងរូបភាពនោះស្រាប់ខណៈពេលចរាចរណ៍កំពង់មមាញឹកតែមិនរំខានដំណេកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅឡើយ។

ដូចនេះគួរមើលទៅផ្លូវលេខ១១០ និង ផ្លូវស្របស្ពានព្រែកសំរោងត្រើយខាងកើតក្លាយជាកន្លែងឡានដឹកខ្សាច់ធុនធំអស់ទៅហើយ។រាល់សកម្មភាពចតឡានពេញផ្លូវដូចនេះវាបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់ប្រជាជនទូទៅ ដែលគាត់ធ្វើដំណើរតាមម៉ូតូ។តែក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅគឺគាត់អត់ខ្វាយខ្វល់ចំពោះឡានដឹកខ្សាច់ធុនធំទាំងអស់នេះឡើយ ព្រោះអីជាឆ្នាំងបាយពួកគាត់សើមមាត់ រៀងរាល់ថ្ងៃ ខែ ឆ្នាំ ។ដូចនេះមហាជនពួកគាក់ស្នើ សុំដល់ថ្នាក់លើពិសេសក្រសួងសាធារណៈការ និង អាជ្ញាធររាជធានីភ្នំពេញដែលមានភារៈកិច្ចពាក់ព័ន្ធនិងការងារ ឡានដឹកខ្សាច់ និងដេប៉ូខ្សាច់នោះគួជួយចុះមកពិនិត្យមើលផងអាណិតប្រជាជនផងគឺពួកគាត់សព្វថ្ងៃនេះគឺរងនូវផលប៉ះពាល់ដល់សុខភាពនិងបរិស្ថានសម្បើមណាស់ពីឡានដឹកខ្សាច់និងដេប៉ូខ្សាច់។

ក្រៅពីបញ្ហាខាងលើនោះឡានដឹកខ្សាច់បានបើកបរបំផ្លាញ់ផ្លូវឡើងខូចខ្ទេចនៅផ្លូវលេខ១១០និងផ្លូវស្របស្ពានព្រែកសំរោងដោយឡានដឹកខ្សាច់ធុនធំទាំងអស់នោះបើកបរដឹកខ្សាច់ចេញពីដេប៉ូខ្សាច់នៅសង្កាត់ព្រែកថ្មីនោះ ដោយហូរទឹកនិងដីខ្សាច់ធ្លាក់ពីលើឡានខ្សាច់ជ្រុះមកពេញៗផ្លូវ និងនៅរង្វង់មូលគុលស្ពាននិងនៅលើស្ពានដោយបង្កការលំបាក់ដល់ការរស់នៅ ដល់អ្នកស្រុកនៅតំបន់ព្រែកថ្មី និង អ្នកដំណើរជាខ្លាំងដោយដីខ្សាច់ហុយសំពោង មកលើពួកគាត់ប្រឡាក់សម្លៀកបំពាក់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពនិងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

សេចក្ដីរាយការណ៍បានអោយដឹងថាដោយធ្ងន់ធ្ងរជាងនេះទៀតនោះ នៅតំបន់សង្កាត់ព្រែកថ្មីនាសព្វថ្ងៃនេះ នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ មិនថាភ្លៀងតិចឬច្រើននោះទេ គេសង្កេតឃើញមានទឹកភ្លៀង ហូរមកដក់នៅលើផ្លូវបង្កការលំបាក ក្នុងការធ្វើដំណើរដោយសារដីខ្សាច់ ពីការដឹកខ្សាច់តាមឡានរាល់ថ្ងៃនេះ វាជ្រុះធ្លាក់ពីលើឡានមកលើផ្លូវ ហើយពេលមានភ្លៀងធ្លាក់មកបែកភក់វ៉ល់ហើយពេលមេឃរាំងដីខ្សាច់ហុយសំពោងពេញផ្លូវឡើងងងិតមេឃ។
រីឯនៅកំណាត់ផ្លូវជាតិលេខ១ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនិងនៅផ្លូវជាតិលេខ២ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើនិងចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញនិងកំណាត់ផ្លូវ៣០ម៉ែត្រផ្លូវកៅស៊ូក្លាយជាផ្លូវដីខ្សាច់ដោយសារឡានដឹកខ្សាច់យ៉ាងគគ្រឹកគគ្រេងនាសព្វថ្ងៃនេះធ្វើអោយប៉ះពាល់បរិស្ថាននិងការរស់នៅរបស់អ្នកស្រុកនៅតំបន់ចាក់អង្រែលើនិងចាក់អង្រែក្រោមដោយពិបាកទ្រាំ។
ដូចនេះមហាជនទូទៅគឺពួកគាត់សូមអោយថ្នាក់លើជួយមើលផង បើពឹងក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ និង ខណ្ឌច្បារអំពៅដូចពឹងផ្កាយនៅលើមេឃអ៊ីចឹង៕

អត្ថបទដែលជាប់ទាក់ទង