ឯកឧត្តម គួច ចំរើន ចុះពិនិត្យប្រព័ន្ធអូ ប្រឡាយ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ដឹកនាំអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ពិនិត្យមើលប្រពន្ធអូរ ប្រឡាយ នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ។
ក្នុងឱកាសចុះពិនិត្យប្រព័ន្ធអូ ប្រឡាយចាប់ពីស្ពានអូ១ មកស្ពានអង្គការម្លប់តាប៉ាង និងបន្តមកស្ពានអាចម៍មឹក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលលំហូរទឹកក្នុងប្រឡាយ ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បន្តកាយស្តារអូ ប្រឡាយ ទាំងអស់នៅក្នុងភូមិសាស្ត្រក្រុងព្រះ សីហនុ ឱ្យបានធំ និងជ្រៅតាមនិយាកាម ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជន់លិចផ្ទះ និងទ្រព្យសម្បត្តបងប្អូនប្រជាពលរដ្ឋ ទន្ទឹមនោះក៏បានស្មើរសុំបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុង ខេត្ត ដោយវេចខ្ចប់សំរាបឱ្យបានត្រឹមត្រូវ មិនត្រូវបោះចោលសំរាមពាស វាលពាសកាលនៅពេលភ្លៀងវាអាចហូចូលតាមលូ អូ ប្រឡាយបង្កឱ្យស្ទះទឹក និងបង្កផលឱ្យមានជំនន់ទឹកភ្លៀង ក៏ប៉ុន្តែប្រសិនបើយើងវេចខ្ចប់សំរាមបានត្រឹមត្រូវ ក្រោយពេលភ្លៀងរាំងទឹកនឹងស្រកចុះវិញយ៉ាងលឿនផងដែរ ៕