ផ្តល់សេវាទូទៅ មានការយឺតយាវខ្លាំង ដោយទទួលយកឯកសារ ពីប្រជាពលរដ្ឋហេីយ យកទៅទុកចោលបាត់ ហេីយមិនបានធ្វេីទាន់ពេលវេលា
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា មានករណីមន្ត្រីប៉ុស្តិ៍មួយចំនួន បានទទួលយកឯកសារ ពីប្រជាពលរដ្ឋមកបំពេញបែបបទ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ ឆ្នាំ ។ បេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិនបានល្អ ប្រេីប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅ មានការយឺតយាវខ្លាំង ដោយទទួលយកឯកសារ ពីប្រជាពលរដ្ឋហេីយ យកទៅទុកចោលបាត់ហេីយមិនបានធ្វេីទាន់ពេលវេលា ជូនប្រជាពលរដ្ឋ សូមទាក់ទងមក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស។
ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា មួយរយៈពេលចុងក្រោយនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សង្កេតឃេីញថាសមត្ថកិច្ចមូលដ្ឋានតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅជិតប្រជាពលរដ្ឋ ភាគច្រេីនបានបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដូចជាការទទួលពាក្យបណ្តឹង ការប្រេីប្រាស់ពាក្យសម្តី និងកាយវិការសមរម្យ ការយកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ បានឆាប់រហ័សជូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានបញ្ជាក់ថា ទោះជាយ៉ាងណា ក៏នៅតែមានមន្ត្រីមួយចំនួនតូច នៅតែអនុវត្តការងារខាងលេីមិនទាន់បានល្អនៅឡេីយ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋនោះទេ ។
ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណីយឺតយាវទាំងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ ដេីម្បីដោះស្រាយ និងធ្វេីភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វេីសៀវភៅគ្រួសារ និងប្រគល់ជូនគាត់ភ្លាមៗផងដែរ ។
បេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិនបានល្អ ប្រេីប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយាវខ្លាំង ដោយទទួលយកឯកសារពីប្រជាពលរដ្ឋហេីយ យកទៅទុកចោលបាត់ …ហេីយមិនបានធ្វេីទាន់ពេលវេលាជូនប្រជាពលរដ្ឋ សូមទាក់ទងមកលេខ :
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស : 069 516 999។
ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងសារបន្តថា បម្រេីរាស្ត្រឱ្យបានល្អ គឺជាការទទួលខុសត្រូវខ្ពស់របស់មន្ត្រី
មិនបង្អង់យូរ ប្រជាពលរដ្ឋធ្វេីសៀវភៅគ្រួសារ ៣ ទៅ៤ខែ ហេីយ មិនទាន់បានទៀត។ ក្រោយពីទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋមកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ដោយអនុវត្តតាមការណែនាំ ជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅមន្ត្រីជំនាញ ដេីម្បីធ្វេីការស្រាវជ្រាវ ទាក់ទង ដោះស្រាយ និងរៀបចំធ្វេី ប្រគល់ជូនប្រជាពលរដ្ឋភ្លាមៗផងដែរ ។
អគ្គស្នងការរង បានបន្ថែមថា “សូមធ្វេីការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ កុំរង់ចាំប្រជាពលរដ្ឋរាយការណ៍មក ទេីបចាប់ផ្តេីមធ្វេី “៕