ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងប្រជុំពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន៨ ដើម្បីយកមកពិភាក្សា និងអនុម័ត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា

104

 

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងប្រជុំពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន៨ ដើម្បីយកមកពិភាក្សា និងអនុម័ត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈសំខាន់ៗចំនួន ៨ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងត្រូវយកមកពិភាក្សា និងអនុម័ត មានដូចជាៈ
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបី ស្តីពីការ ត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាល ទី៤។

៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់
ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់
ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់
ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៦-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់
ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៧-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់
ស្តីពីការប្រកួតប្រជែង ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៨-កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤៕

អត្ថបទដែលជាប់ទាក់ទង