ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា ចុះពិនិត្យដំណើរការរៀន និងបង្រៀន នៅតាមបណ្ដាគ្រឹះស្ថានសិក្សាសាធារណៈ នៅតាមភូមិសាស្ត្រដែលមានហានិភ័យទាប ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

66

 

កណ្ដាល៖នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល បានដឹកនាំលោក លោកស្រី ប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យដំណើរការរៀន និងបង្រៀនតាមបណ្តុំគ្រឹះស្ថានសិក្សាសាធារណៈ នៅតាមភូមិសាស្ត្រដែលមានហានិភ័យទាប ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។

លោកនុត ពុធដារ៉ា បញ្ជាក់ថា៖សាលារៀនដែលបើកបង្រៀន និងរៀន ពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសិស្សទាំងអស់សុទ្ធតែបានទទួលការចាក់វ៉ាក់សាំងរួចរាល់៕

អត្ថបទដែលជាប់ទាក់ទង