ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រួសារនៃសព សូមថ្លែងអំណរអរគុណ ដល់លោ

71

កអគ្គស្នងការរង, លោកស្នងការ, លោកអធិការកៀនស្វាយ ជួយឧបត្ថម្ភបច្ច័យ,គ្រឿងបរិភោគក្នុងពិធីបុណ្យ
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបាន អោយដឹងថាដោយកាលពីព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប០៧ថ្ងៃ នៃពិធីបុណ្យសពលោកហែម សារ៉ា មន្ត្រីផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថា ដោយមានការគិតគូយកចិត្តទុកដាក់ពីសំណាក់លោកឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្នងការនគរបាលខេត្តកណ្តាល ដោយបានឲ្យលោកសេង គឹមឃន ស្នងររងទទួលការងារធនធានមនុស្ស និងលោករឹម សារិ ស្នងការរងទទួលការងារសន្តិសុខ ដឹកនាំកម្លាំងនគរបាលស្រុក ទៅចូលរួមពិធីបុណ្យគម្រប់ខួប០៧ថ្ងៃ នៃបុណ្យសពលោកហែម សារ៉ា មន្ត្រីផ្នែកសន្តិសុខ ស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។លោកហែម សារ៉ាគាត់បានទទួលមរណៈភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០:១៥នាទី ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ លោកស្នងការរង ក៏បាននាំយកនូវបច្ច័យរបស់លោកអគ្គស្នងការរងនគរបាលជាតិចំនួន៥,០០០,០០០រៀល និងបច្ច័យរបស់លោកស្នងការនគរបាលខេត្តកណ្តាលចំនួន ៤,០០០,០០០រៀល រួមទាំងអង្ករ២០០គីឡូក្រាម មី០១កេសធំ ត្រីខ០១កេសធំ និងបច្ច័យរបស់លោកអធិការនគរបាលស្រុកចំនួន ៥០០,០០០រៀល មកចូលបុណ្យដល់ក្រុមគ្រួសារនៃសពផងដែរ ។ សរុបថវិកា ៩,៥០០,០០០រៀល ។

នាឱកាសនោះផងដែរលោកស្នងការរង ក៏បានពាំនាំនូវការផ្តាំផ្ញើ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់ក្រុមគ្រួសារនៃសព ពីសំណាក់លោកអគ្គស្នងការរងនគរបាលជាតិ និងលោកស្នងការនគរបាលខេត្តផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង