ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ក្រុមអត្តពលិកកម្ពុជាទំាង១២ប្រភេទកីឡាចេញទៅហ្វឹកហាត់នៅ ប្រទេសចិន ជប៉ុន និងកូរ៉េ

161

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ក្រោយពីក្រុមកីឡាករ-កីឡាការិនីកម្ពុជារបស់ខ្លួនចំនួន១៣៥នាក់ បានចាក់វ៉ាក់សាំងដូសទី៣យើងត្រៀម បញ្ជូនពួកគេទៅហ្វឹកហាត់នៅក្រៅប្រទេសនាចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ដើម្បីពង្រឹកសមត្ថភាព សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

កីឡាទាំង១២ប្រភេទនេះមួយចំនួនត្រូវចេញដំណើរទៅហ្វឹកហាត់ នៅប្រទេសចិននាចុងឆ្នាំ២០២១ចំណែកក្រុមកីឡាមួយចំនួន ត្រូវចេញដំណើរទៅហ្វឹកហាត់នៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្ស របស់ខ្លួនសម្រាប់ការហ្វឹកហាត់។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗជាងគេបំផុត ក្នុងចំណោមជាង ១០ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ។

ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀម ចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT(World Taekwondo) ទៅហ្វឹកហាត់ នៅ សាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រ ជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង