ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ស្ពានធ្នួសលួង ពិតជាញឹកញាប់ និងកបមែន

84

 

កំពង់ស្ពឺ ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលចរាចរណ៍ក្រុងច្បារមន ជំនាញចរាចរណ៍ខេត្ដ បានចុះសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍ លេីកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានធ្នួសលួង ចន្លោះគឺឡូម៉ែតលេខ ៥០-៥១ ស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ករណីនេះបង្កឡេីងរវាងរថយន្ដ ០១គ្រឿងម៉ាក FUSO ពណ៌ទឹកក្រូច ផ្លាកលេខភ្នំពេញ 3F-0682 សណ្តោងរឺម៉ក ផ្លាកលេខភ្នំពេញ4A.6963 បើកពីទិសខាងលិចទៅកើត អ្នកបើកបរមិស្គាល់អត្តសញ្ញាណរត់គេចខ្លួន បានបើកបុកគូដរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក (បើករតគិច) រួចបានរ៉េចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខកំពង់ស្ពឺ 3A-6659 អ្នកបើកបរឈ្មោះ ចេង សុជាតិ ភេទប្រុស អាយុ២៦ ឆ្នាំនៅភូមិស្វាយជ្រុំ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកពីទិសខាងកើតទៅលិច។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ប៉ុន្តែបានធ្វេីឱ្យមានការខូចខាតសម្ភារៈទ្រព្យសម្បត្តិ ខាតបង់ពេលវេលា និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

បច្ចុប្បន្នជំនាញ បានបញ្ជូនមធ្យោបាយបង្ក មកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង