ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ និងក្រុមហ៊ុន ប្លូត្រូនិកបន្ទរផ្ដល់អំណោយជូនពលរដ្ឋ ក្រីក្រ១០០គ្រួសារទៀត នៅសង្កាត់ស្ទឹងមានជ័យទី៣

103

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ តំណាងអោយអភិបាលខណ្ឌមានជ័យ និងលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១នេះបើបានបន្តផ្ដល់អំណោយជាអង្គជូនពលរដ្ឋ ក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩

  ពិធីនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការសាខាក្រុមហ៊ុនប្លូត្រូនិក (Bluetronics) តាមបណ្តោយផ្លូវវេង ស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

  លោក អ៊ុម ហឿង សង្កាត់ស្ទឹងមានជ័យទី៣ ក្នុងឱកាសនោះបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពឬសង្ស័យថា មានជំងឺកូវីដ១៩ សូុមអញ្ជើញទៅយកសំណាក នៅវិទ្យាល័យហ៊ុនសែន ចាក់អង្រែ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ

    លោកក៏បានជំរុញឲ្យពលរដ្ឋ ដែលខកខានមិនបានចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លោកបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ១៩ មិនខ្វះទេ សម្រាប់ចាក់ឲ្យបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្ដេចបានគិតគូរខ្លាំងណាស់ លើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

  លោកបន្តទៀតថា ពាក់ព័ន្ឋនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់កុមា អាយុ ៦ឆ្នាំ រហូតដល់អាយុ ១២ឆ្នាំ តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន លោកចៅសង្កាត់ បានបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ តាមការស្រង់ស្ថិតិ មានចំនួន ជាង ៣០០០នាក់

    គួរបញ្ជាក់ថា ក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) និងអាជ្ញាធរបានចែកអំណោយជូនពលរដ្ឋ ក្រីក្រ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩ ចំនួន ១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យនេះ ដោយក្នុង១គ្រួសារអង្ករចំនួន១០គីឡូក្រាម៕

 

អត្ថបទដែលជាប់ទាក់ទង