ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ៦៩៣នាក់, ជាសះស្បើយ ចំនួន ៤៤៣នាក់ និងស្លា.ប់ ចំនួន ១១នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៦៩៣នាក់, ករណីជាសះស្បើយ ចំនួន ៤៤៣នាក់, និងករណី ស្លា.ប់ ចំនួន១១នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១១២នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ១០២,១៣៦នាក់, ជាសះស្បើយសរុប៖ ៩៥,៨១០នាក់, ករណីស្លា.ប់សរុប៖ ២,០៧៨នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ១៧,៤២៨នាក់ ៕