ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ណែនាំប្រជាពលរដ្ឋ ត្រូវគិតគូរថែរក្សាសុខភាពជាចម្បង.!

64

ភ្នំពេញ ៖ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយស្នើរអោយពួកគាត់មានការគិតគូរខ្ពស់ត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាព ជាចម្បង និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កានិងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងបែបនេះខណៈពេលអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនដល់ប្រជាជនទីទ័លក្រនិងជនចាស់ជរាគ្មានទីពឹងចំនួន៣០គ្រួសារដែលពួកគាត់រស់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញកាលព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១នេះ។

លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានមានមតិលើកឡើងក្នុងពិធីចែកអំណោយដោយបានធ្វើការណែនាំដល់បងប្អូនប្រជាជនបើមិនមានការងារចាំបាច់ទេនោះគួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការណែនាំពីសំណាក់អាជ្ញាធរសង្កាត់ ខណ្ឌនាសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ ថែទាំ សុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នៃការឆ្លងមេរោគ កូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកអភិបាលខណ្ឌបឹងកេងកងបានអោយដឹងទៀតថាចំពោះអំណោយដែលចែកជូនប្រជាជនក្រីក្រនៅថ្ងៃនេះមាន ចំនួន៣០គ្រួសារដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាមស្មើមួយបាវស មី១០កញ្ចប់ ទឹកត្រី ទឹកសុីអុីវ ត្រីខកំប៉ុង ផងដែរ។
លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថាចំពោះអំណោយ

លផ្ដល់ជូនបងប្អូនប្រជាជនក្រីក្រនៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែនេះគឺជាវប្បធម៌នៃការចែករំលែកពោលគឺអ្នកមានលទ្ធភាពជួយឧបត្ថម្ភដល់អ្នកគ្មានលទ្ធភាពហើយក្នុងនោះអាជ្ញាធរខណ្ឌបឹងកេងកងដោយមិនទុកអោយបងប្អូនរស់នៅដោយភាពឯកកោឡើយដោយតែងតែមានការគិតគូជានិច្ចតួយ៉ាងដូចជានៅពេលនេះអ៊ីចឹងគឺមកសាកសួរសុខទុក្ខនិងផ្ដល់អំណោយទុកដោះស្រាយជីវភាពប្រចាំថ្ងៃពេលជួបការខ្វះខាត។

ក្នុងឱកាសនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយស្នើដល់បងប្អូនបន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង