អភិបាលខណ្ឌពោសែនជ័យ ទទួលម៉ាស៊ីនភ្លើង 60KVA ១គ្រឿង ពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ខនស្ត្រាក់សិន ខូលអិល ធីឌី និង ផ្សារ ខេស៊ី (KC)
ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២១ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយជាម៉ាស៊ីនភ្លើង60KVA ១គ្រឿងពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ខនស្ត្រាក់សិន ខូលអិល ធីឌី និង ផ្សារ ខេស៊ី (KC)។
នាឪកាសលោកអគ្គនាយក បានលើកឡងថាការនាំម៉ាស៊ីនភ្លើង១គ្រឿង កម្លាំង 60KVA ជូនដល់រដ្ឋបាលខណ្ឌពោធិសែនដើម្បីបំពេញបន្ថែមតម្រូវការ នៅពេលអគ្គីសនីរដ្ឋមានការដាច់ម្ដងម្កាល ។
ក្នុងឱកាសនោះដែរលោកហែម ដារិទ្ធិអភិបាលខណ្ឌពោធិសែនជ័យបានសម្ដែងការសប្បាយចិត្ត ត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ខនស្ត្រាក់សិន ខូលអិល ធីឌី និង ផ្សារ ខេស៊ី (KC) ដែលបានផ្ដល់ម៉ាស៊ីនភ្លើងនាពេលនេះមានសារសំខាន់ណាស់
ជាមួយគ្នានោះលោកអភិបាលខណ្ឌបានប្រគល់ប័ណ្ណសរសើរ ថ្ដល់សប្បុរសជន លោក ឃិត ឈឿន ដែលជូនម៉ាស៊ីនភ្លើង១គ្រឿងដល់រដ្ឋបាលខណ្ឌ ព្រោះនៅពេលអគ្គីសនីរដ្ឋដាច់ គឺមិនមានភ្លើងប្រប្រាស់នៅក្នុងខណ្ឌដែលអាចជួបផលវិបាក ឥឡូវមានម៉ាស៊ីនភ្លើងហើយបើទោះជាភ្លើងរដ្ឋដាច់ យើងអាចបញ្ឆេះម៉ាស៊ីនប្រើជំនួសបាន ។
លោកបានបន្តទៀតថាជារឿយៗលោកអគ្គនាយកតែងតែជួយឧបត្ថម្ភថវិការ ក៏ដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈជាដើម ដល់រដ្ឋបាលខណ្ឌ ឥឡូវជូននូវម៉ាស៊ីនភ្លើង១គ្រឿងទៀត ។
ជានិច្ចជាកាលកន្លងមកលោកតែងតែ ជួយដល់សង្គម ផ្ដល់នូវថវិការ ក៏ដូចជាគ្រឿងឧបភោគបរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មិនតែប៉ុណ្ណោះ លោកមានកសាង សាលារៀន មន្ទីរបក្ស កសាងប៉ុស្ដិ៍នគរបាល កសាងកុដិ៍ ជីកស្រះទឹក សាងសង់របងសាលារៀននិងបង្គន់អនាម័យ កសាងផ្លូ ថ្នល់ ផ្លូវបេតុង និងសមទ្ធិផលជាច្រើនទៀត ។
លោកអភិបាលក៏បានសូមថ្លែងអំអរអរគុណ ដល់លោកអគ្គនាយកព្រមទាំង ក្រុមគ្រួសារ មានសុខភាពល្អជាសឆ្ងាយពីជំងឺកាចសាហាវ កូវីដ ១៩ និងក្រុមហ៊ុន មានអតិថិជនគ្រាំទ្រច្រើន ហើយកុំភ្លេចអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល ៣កុំ ៣ការពារ ៕