ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ បន្ទាប់ពីបានផុសនៅលើសណ្តាញសង្គម Tik Tok ជេរប្រមាទមើលងាយមកលើសមត្ថកិច្ច

206

 

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បុរសម្នាក់ដែលផុសនៅលើសណ្តាញសង្គម Tik Tok ជេរប្រមាទមើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ។

បន្ទាប់ពីបានឃើញវីដេអូដែលបានចុះផ្សាយក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។ ការបង្ហោះព័ត៌មានមិនពិតមានលក្ខណៈមើលងាយមកលើសមត្ថកិច្ចនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំមកលើបងៗសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនដែលបង្ហោះព័ត៌មានប្រមាថ មកលើសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅឱ្យចូលខ្លួន ដើម្បីទទួលកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ ជាពិសេស គឺបានថតជាវីដេអូដើម្បីធ្វើការសុំទោសជាសាធារណៈចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង