ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃឹម ស៊ុនសូដា អំពាវនាវដល់មាតា បិតា បញ្ជូនកូន ចៅអាយុពី៦ ឆ្នាំដល់១២ ទៅចាក់វ៉ាក់ សាំង នៅទីតាំង៥កន្លែង ក្នុងទឹកដីខណ្ឌកំបូលឲ្យបានគ្រប់ៗគ្នានៅថ្ងៃ១៧កញ្ញា ដល់ ៣តុលា

316

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានធ្វើការអំពាវនាវដល់មាតាបិតា បញ្ជូនកូន ចៅអាយុពី៦ ឆ្នាំដល់១២ ទៅចាក់វ៉ាក់ សាំង នៅទីតាំង៥កន្លែង ក្នុងទឹកដីខណ្ឌកំបូល ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃ១៧នេះត៏ទៅ ។ លោក ឃឹម ស៊ុនសូដា បានអំពាវនាវបែបនេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាស ចុះពិនិត្យការបេីក យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ ឆ្នាំដល់ ក្រោម១២ ឆ្នាំនៅវត្ដកំបូល ជាមិត្ដរូបតំណាង ឲ្យមណ្ឌលចាក់វ៉ាក់សាំងទាំង៥ ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ។

ក្នុងឱកាសនេះ ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាមាតា បិតា អាណាព្យាបាលកុមារដែលត្រូវចាក់វ៉ាក់សាំង មានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនដល់កុមារ ដេីម្បីការពារសុខមាលភាពកុមារ បង្កេីតភាស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដេីម្បីមានលទ្ធភាពបេីកសាលារៀនឡេីងវិញ នាពេលឆាប់ខាងមុខ ។

សូមបញ្ជាក់ថា ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ ដល់ក្រោម១២ ឆ្នាំ ដូសទី១ គឺចាប់ពីថ្ងៃទី១៧ កញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។ ដូចនេះ សូម បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូល ដ្ឋានខណ្ឌកំបូល ដែលមានកូនៗ ឬក្មួយ ដែលមានអាយុចាប់ពី ០៦ ដល់ក្រោម ១២ឆ្នាំ អញ្ជេីញទៅទំនាក់ទំ នងជាមួយរដ្ឋបាលសង្កាត់ទាំង០៧ ដេីម្បីបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានទាំងអស់គ្នា ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង