ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចូលរួមទស្សនា កម្មវិធីតាំងពិព័រណ៍រូបថត ក្រោមប្រធានបទ “ស្គុះស្គាយ រាយជំនាន់សិល្បករ”

174

 

ភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចូលរួមទស្សនា ការតាំងពិព័រណរូបថត ដែលរៀបចំកម្មវិធីដោយអង្គការសិល្បៈខ្មែរអមតៈ សហការជាមួយអ្នករៀបចំពិព័រណរូបថត លោក សុវណ្ណ ភីឡុង និងអ្នកថតរូប លោក ឈិន គីមហុង ក្រោមប្រធានបទ “ស្គុះស្គាយ រាយជំនាន់សិល្បករ”។
ការរៀបចំតាំងពិព័រណ៍រូបថតនេះធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំរូបថតសិស្ស ដែលទទួលបានអាហារូបករណ៍១០រូប ដើម្បីអបអរសាទរខួបគម្រប់១០ ឆ្នាំ នៃកម្មវិធីអាហារូបរណ៍សិល្បៈខ្មែរអមតៈអាន ចនផន និងចែករំលែករឿងរ៉ាវជោគជ័យ និងផ្នត់គំនិតច្នៃប្រឌិតរបស់សិស្សទាំងនោះ ព្រមទាំងភាពរុងរឿងសម្រាប់ថ្ងៃអនាគត។

ក្នុងកម្មវិធីទស្សនាដែលរៀបចំជាពិសេសមួយនេះ ក៏មានវត្តមានអញ្ជើញ ចូលរួមរបស់លោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជាអគ្គរដ្ឋទូត តំណាងទូត និងជាសិល្បករ ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍ណែនាំនិងគោរពវិធានសុខភិបាល ៣កុំ ៣ការពារ។
កម្មវិធីពិព័រណ៍ប្រពឹត្តទៅចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ដល់ ទី២៥ ខែ កញ្ញា ឆ្នាំ២០២១ នៅវិចិត្រសាលសិល្បៈ នៃសណ្ឋាគាររ៉ូសរ៉ូដ ភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង