ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំង សមត្ថកិច្ច និង កងរាជអាវុធហត្ថ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ២៤៥ (ម៉ៅសេទុង)ដើម្បីពុកម៉ែបងប្អូនងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់

108

 

ភ្នំពេញ៖អនុវត្តតាមការណែនាំបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាយប់ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១ គណះបញ្ជាកភាពខណ្ឌទួលគោកលោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំលោកអភិបាលរង នាយក នាយករង ប្រធានការិយាល័យ កម្លាំងសមត្ថកិច្ច និង កងរាជអវុធហត្ថ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ២៤៥ (ម៉ៅសេទុង)ដើម្បីពុកម៉ែបងប្អូនងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ នឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ ។

ក្នុងឱកាសនោះលោកជា ពិសី បានណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងខណ្ឌបន្តយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់តាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អនិងមានសោភណ្ឌភាព៕

អត្ថបទដែលជាប់ទាក់ទង