អភិបាលខណ្ឌបឹងកេងកង ចែកអំណោយ ដល់ប្រជាជនក្រីក្រ៤០គ្រួសារនៅសង្កាត់ទំនប់ទឹក..!
ភ្នំពេញ៖ក្រុមគ្រួសារក្រីក្រចំនួន៤០គ្រួសារដែលរស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញត្រូវបានទទួលការអាណិតអាសូរពីថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដោយបានយកនូវអំណោយទៅចែកជូនដល់ពួកគាត់កាលពីព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាសម័យកូវីដ១៩។
លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាចំពោះអំណោយចែកជូនប្រជាជនក្រីក្រនាពេលនេះអង្ករ១បាវសស្មើ១០គីឡូក្រាម ,មី១០កញ្ចប់ ,ម៉ាស១០ម៉ាស ,ប្រេងឆា ,ទឹកត្រី ទឹកសុីអុីវ ផងដែរ។
ក្នុងនោះផងដែរបងប្អូនប្រជាជនដែលពួកគាត់ទទួលបានអំណោយនៅថ្ងៃនេះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅពួកគាត់ក្នុងមូលដ្ឋាន។
មានមតិនាពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថា សកម្មភាពចុះចែកអំណោយនាពេលថ្ងៃនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។លោកបន្តទៀតថាថ្វីត្បិតអំណោយទាំងអស់នេះមានបរិមាណមិនច្រើនក្ដី តែនេះជាទឹកចិត្តអាណិតអាសូររបស់អាជ្ញាធរ ហើយអំណោយនេះនឹងបានជួយចែករំលែកការលំបាកបានមួយគ្រាផងដែរនាសម័យកូវីដ១៩។
ជាមួយគ្នានេះផងដែរលោកអភិបាលខណ្ឌបឹងកេងកងដោយសូមស្នើដល់បងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ” ៕