ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ទទួលស្គាល់ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ ជាអត្តពលិកកីឡាអូឡាំពិកជាផ្លូវការ

259

 

ភ្នំពេញ៖គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)បានទទួលស្គាល់កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ជាអត្តពលិកកីឡាអូឡាំពិកជាផ្លូវការ បន្ទាប់ពីកីឡាកររូបចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅប្រទេសជប៉ុនកាលពីថ្មីៗនេះលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ។

កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់បានប្រាប់ឲ្យដឹងតាមសាអនឡាញពីប្រទេសជប៉ុនថា ក្រោយពេលទទួលបានវិញ្ញាបនប័ត្រពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ខ្ញុំបាទមានអារម្មណ៍ត្រេកអររំភើបរីករាយយ៉ាងខ្លាំង ខ្ញុំបាទមិននឹកស្មានដល់ថា ខ្លួនខ្ញុំផ្ទាល់អាចមានថ្ងៃនេះ បន្ទាប់ពីរូបខ្ញុំចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ។

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណលោកគ្រូបង្វឹក មិត្តរួមក្រុម នឹង លោកអ៊ុក សិទ្ធិជាតិ អតីត ប្រធានសហព័ន្ធ លោកសំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តថ្មី គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលបានជ្រើសរើស នឹងផ្ដល់នូវឱកាស មួយនេះ ។

កីឡាកររូបនេះបន្តថា សម្រាប់ការហ្វឹកហាត់នៅប្រទេសជប៉ុននាពេលនេះ ខ្ញុំមិនអាចកំណត់កម្រិតបានឡើយ ដោយសារខ្ញុំទើបធ្វើការហ្វឹកហាត់បានរយៈពេល៤៥ថ្ងៃតែប៉ុណ្ណោះ ហើយយើងកំពុងស្ថិតនៅដំណាក់កាលដំបូងបន្សាំខ្លួនជាមួយក្រុមហ្វឹកហាត់ អាកាសធាតុ និងម្ហូបអាហារ។

 

អត្ថបទដែលជាប់ទាក់ទង