ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមក្មេងទំនើងប្រុស ស្រី ២៣នាក់ ផឹកស៊ីល្មើសវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាលខេត្តកែប ចាប់ឃាត់ខ្លួន

85

 

ខេត្តកែប៖ ក្រុមក្មេងទំនើងប្រុស ស្រីចំនួន២៣នាក់ ជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរ ចាប់ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។

ក្រុមក្មេងទំនើងទាំងនោះកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់លឺបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ ក្រោយឃាត់ខ្លួន យើងបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង