ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងនៅលើមេឃ៖ ព្រលឹងចុងសក់ យន្តហោះAir Franceហោះសុខៗស្រាប់មានស្នូរផ្ទុះចេញពីកាប៊ីន

67

បរទេស៖ក្រុមហ៊ុនអាកាសចរAir Franceបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាយន្តហោះដឹកអ្នកដំណើរ Boeing-777-300ERរបស់ក្រុមហ៊ុនអាកាសចរAir France ជើងហោះហើរលេខAF393 ហោះចេញពីក្រុងប៉េ កាំង ឆ្ពោះទៅទីក្រុងបារីសកាលរសៀលពីថ្ងៃសៅរ៍ ជួបបញ្ហាបច្ចេកទេស
ក្រោយពីហោះចេញបាន១៤នាទី ធ្វើអោយអ្នកបើកបរសម្រេចចុះចតជា បន្ទាន់វិញ ប្រកបដោយសុវត្ថិភាព។
កាសែតស្រុកចិនបានរាយការណ៍ បន្ទាប់ពីយន្តហោះនេះហោះឡើងបានបន្តិចគេបានឮស្នូរផ្ទុះ។នោះគឹជាស្នូរផ្ទុះចេញបំពង់ម៉ាសុីនត្រជាក់នៃកាប់ីន បណ្តាលអោយកំទេចធូលីនិងផ្សែង ចូលមកបន្ទប់អ្នកដំណើរ។
ជាសំណាង យន្តហោះបានចុះចតនៅទីដើមវិញប្រកបដោយសុបឲវត្ថិភាព និងបានផ្ទេរអ្នកដំណើរទាំងអស់អោយឡើងជិះយន្តហោះប៊ូអុីងមួយផ្សេងបន្តដំណើរ។
យន្តហោះដឹកអ្នកដំណើរBoeing-777ខាងលើមានអាយុកាលប្រើ17ឆ្នាំហើយ។

អត្ថបទដែលជាប់ទាក់ទង