គំនិតឡឺកឺ ៖ ពេលដែលអ្នកក្រ ក្លាយជាអ្នកមាន
ភ្នំពេញ ៖ វាជារឿងពិតដែលកើតមាន នៅក្នុងសង្គមខ្មែរយើង ។ អញ្ចឹងហើយទើបបូរណពោលថា ពេលដែលមិត្តភ័ក្តិយើង ក្លាយេជាអ្នកមាន
ឬ ក្លាយជាអ្នកធំនោះ យើងត្រូវគិតថាមិត្តភ័ក្តិរូបនោះ បានបាត់បង់ទៅហើយ ។
ដែលគេហៅថាប្រភេទសត្វទា បានឡើងទ្រើងនោះ ទោះបីនៅពេលបានឡើងហើយ ជួបការលំបាកក្នុងការទំលើទ្រនំថ្មី ដែលគេហៅ
ថាទ្រើងនោះក៏ដោយ ក៏គេនៅតែទំដើម្បីចំអកឲ្យ ពពួកសត្វទាដូចគ្នាដែលមួយជីវិត រស់នៅតែក្នុងភក់ជ្រាំស៊ី តែកន្ទក់លាយបាយហើយបើបាន
ម្ចាស់ព្រលែងទៅវាលស្រែម្ដងៗ គ្រានបានខ្យងក្ដាមស៊ីនោះ គឺពិតជាអស្ចារ្យណាស់ ។
ប្រភេទសត្វទាដែលបានឡើងទ្រើង ពេលចុះដីម្ដងៗដើរដូចជាខ្ពើមដី យ៉ាងម៉េចទេហើយចូលចិត្ត មើលលើដោយមិនខ្លាចជំពប់ជើងដួលឡើយ ។មិនតែប៉ុណ្ណោះវាដើរ ស៊ីឆ្ងាយៗពីគេដើម្បីបញ្ជាក់ថា ខ្លួនជាសត្វទាដែលអស្ចារ្យ ជាងគេដូច្នេះមិនអាចស៊ីជាលក្ខណៈ រួមដូចសត្វ
ទាដែលមិនស្គាល់ទ្រើង នោះបានឡើយ ។
ប្រភេទសត្វទាដែលដែលលើកតម្កើងខ្លួន បែបនេះងាប់តែញយហ្នឹង ព្រោះពេលម្ចាស់ចង់ចាប់ខ្វៃ ឬ យកទៅឆាក្ដៅ ឬ យកទៅស្ល
ម្ជូរគ្រឿងគឺគេចាប់យកពពួកទា ដែលមានអំណួតនេះ ទៅស៊ីមុនគេព្រោះវាធាត់ៗ និង ចូលចិត្តនៅដាច់ឆ្ងាយ ពីគេហើយងាយនឹងចាប់ ។
មនុស្សយើងវិញក៏បែបនេះដែរ អ្នកខ្លះបានឡើងធំ បែរជាមិនចុះជួយប្រជាជនទេ បែរជាទៅរំលោភយកដីប្រជាជន ហើយបើថ្ងៃណា
ធ្វើឬក្សជាចុះទៅជួយប្រជាជនវិញ អ្ហេះដើរដូចជាខ្ពើមភ្លឺស្រែ ខ្លះទៅសុំផ្លែដូងប្រជាជន យកមកផ្ទះវិញក៏មានដែរ ។ បើនិយាយជាមួយប្រជាជន
ធ្វើដូចជាងើយៗ មុខឡើងលើ ហើយខ្លះទៀតសួរប្រជាជនថា មានសល់ដីទំនេរទេចង់ទិញក៏មានដែរ ។
ហេស ! ហេ ចរឹកបែបនេះលោតែអស់ តំណែងវិញនោះ មិនខុសពីសត្វទា ដែលគេចាប់យកទៅខ្វៃនោះឡើយ ។ពេលធ្វើធំមិនគិត
ពីរឿងជួយជាតិជួយប្រជាជនទេ បែរជាគិតថាជាឱកាសសន្សំទ្រព្យទៅវិញ ។ បែបនេះសមតែចាប់មកធ្វើជាង៉ាំង៉ូវទេវើយ ។សង្ឃឹមថាស្រុក
ខ្មែរយើងមិនមានអ្នកធំចរឹកទា បានឡើងទ្រើងបែបនេះទៅចុះ ។ សុំទោសអ្នកសរសេរនេះ ចរឹកដូចជាចង់ឆ្កួតបន្តិច ដូចជាឡឺកឺបន្តិចទេសូម
ញាតិញោមខន្ដី កុំប្រកាស់ជាមួយមនុស្សដែលមិនសូវគ្រប់ ៕