ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់ម្នាក់ ផឹកស្រាស្រវឹងជោកជាំ រករឿងអ្នកជិតខាង ពេលគេស្តីបន្ទោសថាឱ្យទៅផ្ទះវិញ ក៏រករឿងរហូតឈានដល់យកកន្ត្រៃ ចា.ក់ជនរងគ្រោះចំគល់ក

413

 

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ផឹកស្រាស្រវឹងជោកជាំ រករឿងអ្នកជិតខាង ពេលគេស្តីបន្ទោសថាឱ្យទៅផ្ទះវិញ ក៏រករឿង រហូតឈានដល់យកកន្ត្រៃ ចា.ក់ស.ម្លា.ប់ជនរងគ្រោះចំគល់ក។ ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមគោលការណ៍ឯកភាពពី លោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដេីម្បីកសាងសំណុំរឿង។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង២០នាទីនៅចំណុចមុខផ្ទះឈ្មោះ យ៉ត សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានករណីឃា.ត.កម្ម មួយបានកើតឡើង បង្កដោយឈ្មោះ ប៑ុនថា ធឿនភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានផឹកស្រាស្រវឹងជោកជាំ រងរឿងអ្នកជិតខាង ហើយត្រូវបានឈ្មោះមឿន ប៑ុនថេង ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា បានធ្វើការឃាត់ និងស្តីបន្ទោស ហើយក៏បានដេញឲ្យឈ្មោះ ប៑ុនថា ធឿន ទៅផ្ទះទៅ កុំនៅរករឿងគេអញ្ចឹង ហើយបានប្រកែកជាពាក្យសំដីគ្នាមួយពីៗ បន្ទាប់
មកឈ្មោះ ប៊ុនថា ធឿន បានដើរទៅផ្ទះរបស់ខ្លួនបាត់ទៅ ។

លុះបន្តិចក្រោយមកឈ្មោះ ប៊ុនថា ធឿន ត្រឡប់មកវិញ ហើយត្រូវឈ្មោះ មឿន ប៊ុនថេងស្តីបន្ទោសឲ្យម្តងទៀត បន្ទាប់មកអ្នកទាំងពីរ បានប្រកែកគ្នា ទៅវិញទៅមក ពេលនោះ មានឈ្មោះ យ៉ន សំអ៊ាន ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ឈ្មោះ មឿន ប៊ុនថេង ក៏បានឃាត់ និងស្តីបន្ទោសឲ្យឈ្មោះ ប៊ុនថា ធឿន ផងដែរ ។

ការទាស់សំដីគ្នា ចេះតែបន្តមួយពីៗ ស្រាប់តែឈ្មោះ ប៊ុនថា ធឿន បានចូលទៅចា.ក់ឈ្មោះ មឿន ប៊ុនថេង និងកន្ត្រៃ ត្រូវចំគល់ករខាងឆ្វេង
បណ្តាលឱ្យស្លា.ប់ ខណ:ពេលដែលឈ្មោះ ប៊ុនថា ធឿន កំពុងធ្វើសកម្មភាពចា.ក់ស.ម្លាប់ឈ្មោះ មឿន ប៊ុនថេង នោះ ត្រូវឈ្មោះ យ៉ន សំអ៊ាន ជាម្តាយបាន ឃើញហើយក៏ស្រែកឲ្យគេជួយ ពេលនោះមានឈ្មោះ ស្រី សុផា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ និងឈ្មោះ ស្រេង ស្រុី ភេទប្រុស អាយុ៣៦ឆ្នាំ ដែលនៅអង្គុយលេងក្បែរកន្លែងកើតហេតុ បានឮ ពេលនោះឈ្មោះ ស្រេង ស្រុី បានរត់ទៅមើលជនរងគ្រោះ ចំណែកឈ្មោះ ស្រី សុផា បានរត់ទៅចាប់ឈ្មោះ ប៊ុនថា ធឿន ខណៈនោះឈ្មោះ ប៊ុនថា ធឿន បានប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ស្រី សុផា ហើយ ស្រី សុផា បានចាប់បោកឈ្មោះ ប៊ុនថា ធឿន ផ្តួលទៅត្រូវក្បាល និងបង្គោលរបងឫស្សី បណ្តាលឲ្យបែកក្បាល ។

ក្រោយពីចាប់បានឈ្មោះ ប៊ុនថា ធឿន រួចហើយ ទើបក្រុមគ្រួសារជនរងគ្រោះ រាយការណ៍មកសមត្ថកិច្ច ដើម្បីសូមកិច្ចអន្តរាគមន៍ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៊ុនថា ធឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមគោលការណ៍ឯកភាពពី លោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដេីម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង