ជិះម៉ូតូបុកឡាន ពីក្រោយ ស្លាប់ភ្លាមនៅកៀនស្វាយ
កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានអោយដឹងថាដោយស្ដីពីករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងឡាននិងម៉ូតូបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះនៅ
លើកំណាត់ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ៤២-៤៣ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបន្តទៀតថានាមុនពេលកើតហេតុខាងលើនោះដោយមានម៉ូតូ០១គ្រឿងម៉ាកHONDA DREAM
ពណ៍ខ្មៅ ប្រភេទស្រីមានផ្លាកលេខកណ្តាល1N.0745 បើកបរ ដោយឈ្មោះ លី ថាវុទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ
ភូមិស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។ដោយគាត់បើកបរទិសដៅអ្នកលឿងភ្នំពេញ
ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកចំពីក្រោយរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ប្រភេទសណ្តោង ពាក់ផ្លាកលេខកំពង់ចាម3B-1464 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ4A-1696 បើកបដោយជនមិនស្គាល់អត្តសញ្ញាណ ដែលឈប់ចតមានទិសដៅស្របគ្នា បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូកនៅកន្លែងកើតហេតុនិងខូចម៉ូតូ។រីឯរថយន្តបានបើករត់មកឈប់ចតទុកនៅចន្លោះគីឡូម៉ែត្រលេខ39-40ភូមិព្រែកតាកែវឃុំសំរោងធំ។អ្នកបើកបានរត់រថយន្តរត់គេចខ្លួនបាត់។
រីឯសពប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ម៉ូតូខូចខាតស្រាល និងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយជាវត្ថុតាងដើម្បីបន្តនីតិវិធី ៕