ម្ចាស់ផ្ទះ ដុតផ្ទះ ឆេះស្លាប់យាយម្នាក់
ភ្នំពេញ ៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង០០ នាទីយប់ រំលងអធ្រាត្រ ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យស្លា.ប់មនុស្សម្នាក់។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
ម្ចាស់ផ្ទះឈ្មោះ រស់ ហ៉ឹមយ៉ា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ ។ មូលហេតុ បណ្តាលមកពីដុតផ្ទះបង្កជាអគ្គិភ័យតែម្ដង។ ខូចខាតសម្ភារៈ ឆេះ ផ្ទះឈេីលេីថ្មក្រោម ទំហំ ៨ម៉ែត្រ គុណ ១៥ម៉ែត្រ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យស្លាប់មនុស្ស ០១ នាក់ ឈ្មោះ រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ ឆ្នាំ ។
ក្នុងហេតុការណ៍នេះ រថយន្តចេញអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកចំនួន ០៥រថយន្ត ស្មេីនឹង២០ម៉ែត្រគូប ៕