ទៅមើលព្រឹត្តិការណ៍ Ultimate Boxing Championship 2021សប្ដាហ៍ដំបូង
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់សាកលដែលគេប្រសិទ្ធិនាមថា Ultimate Boxing Championship 2021 បានបើកការប្រកួតហើយនៅ
ព្រលប់ថ្ងៃទី១៩កញ្ញានាក្លិបប្រដាល់របស់នាយកដ្ឋានអង្គរក្ស ។
ការប្រកួតដែលមានចំនួន៦គូរនោះគូរទី១អ្នកប្រដាល់ថា រីវ៉ាក្លិបនាគរាជមានជ័យប្រកួតឈ្នះអ្នកប្រដាល់រិទ្ធ មករាក្លិបគុជសារ
ដែលគូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាមដែរនោះអ្នកប្រដាលអំ ខេមក្លិបអារុណរះកីឡា
ប្រកួតឈ្នះអ្នកប្រដាល់លី ប៊ុនហួរក្លិបមីស្ទ័រលីខេត្តសៀមរាប ។
អ្នកប្រដាល់លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតចាញ់អ្នកប្រដាល់សៅ រង្ស៊ីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកដោយគូនេះប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ។អ្នកប្រដាល់អ៊ូច ធារិទ្ធក្លិបគុជសារប្រកួតឈ្នះអ្នកប្រដាល់ពេជ្រ សំរិទ្ធក្លិបអារុណរះកីឡាដោយអ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម ។
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមអ្នកប្រដាល់អូច ដេវីដក្លិបអារុណរះកីឡាប្រកួតឈ្នះអ្នកប្រដាល់ស៊ឹម ពិសិដ្ឋក្លិបតាឡីដំរីមាន
រិទ្ធ ។ចំពោះការប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាមវិញនោះអ្នកប្រដាល់សែត សារិទ្ធក្លិបនាគរាជមានជ័យប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់
ម៉ាង ព្រហ្មម៉ាញក្លិបកងចក្ររាជសីហ៍មានរិទ្ធ ។
ថ្លែងប្រាប់អ្នកកាសែតក្រោយបញ្ចប់ការប្រកួតលោកប៊ុយ សោភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា
បញ្ជាក់ថាការប្រកួតគឺកីឡាករបានប្រកួតដោយអស់ពីសមត្ថភាពហើយលោកក៏ទទួលស្គាល់ដែរថាការប្រកួតពិតជាមានការសន្លប់ច្រើន
ដោយសារតែសមត្ថភាពខុសគ្នាតែសហព័ន្ធនឹងបង្កើតនូវគណៈកម្មការផ្គូរផ្គងដើម្បីឲ្យការប្រកួតកាន់តែអស្ចារ្យ ។
លោកបញ្ជាក់ដែរថានេះជាការប្រកួតដែលមានសារសំខាន់ព្រោះវាជាឧិកាសសម្រាប់ដុសខាត់សមត្ថភាពកីឡាករ ឲ្យកាន់តែខ្ពស់
ហើយសម្រាប់ថ្ងៃអនាគតប្រសិនបើកូវីដ ១៩ធូរថយនោះសហព័ន្ធនឹងបើកឲ្យទស្សនិកជនបានចូលទស្សនាហើយសហព័ន្ធនឹងរៀបចំឲ្យ
មានការប្រកួតជាលក្ខណៈអន្តរជាតិទៀតផង ៕