អភិបាលខណ្ឌទួលគោកនាំប្រជាការពារ ចុះពិនិត្យការជន់លិចផ្លូវលេខ១១២ ខាងកើត មន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១
ភ្នំពេញ៖ចុះមើលផ្លូជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោកអភិបាលរង មន្ត្រីក្រោមឱវាទ និងប្រជាការពារ ចុះពិនិត្យការជន់លិចផ្លូវលេខ១១២ ខាងកើត មន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ដោយសាតែជំនន់ទឹកភ្លៀង កាលពីយប់មិញ។
លោកអភិបាលនិងក្រុមការងារ បានចុះកាយសំរាម ដែលបានកកស្ទះ ចេញពីមាត់លូ ធ្វើអោយទឹកបានស្រកចុះអស់ហើយ។
ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរខណ្ឌ នឹងស្ថាបនាផ្លូវបេតុង ដោយតភ្ជាប់ពី មហាវិថី ម៉ៅ សេទុង ជាមួយនឹងផ្លូវនេះ ព្រមទាំង រៀបចំកែលម្អប្រព័ន្ធលូឡើងវិញ សំដៅធ្វើយ៉ាងណា បញ្ចៀសការជន់លិចមិនអោយកើតមានឡើងទៀតឡើយ។
ក្នុងនោះក្រុមការងារ បានបន្តទៅកាយសំរាមចេញពីមាត់លូ នៅផ្លូវ៥៦៦ , ៥៤៤ និង៣១៧ ក្នុងសង្កាត់បឹងកក់ទី១៕