ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិសែនជ័យ ចុះពិនិត្យការចាក់វ៉ាក់សាំង ពីអាយុ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង

287

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានចុះពិនិត្យការចាក់វ៉ាក់សាំងពីអាយុ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានចំនួន ៤២ ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គួរបញ្ជាក់ថា តាំងពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងថ្ងៃបន្តបន្ទាប់គ្នា នាប៉ុន្មានថ្ងៃនេះយុទ្ធនាការនេះ គេបានឃើញនៅតាមបណ្ដា មណ្ឌលសុខភាពទាំង០៨ នៅរាជធានីភ្នំពេញ មានអាណាព្យាបាល ឪពុកម្ដាយរបស់កុមារបាននាំកូន ចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ជាមួយនឹងភាពក្លាហានរបស់កុមារផងដែរ ដើម្បីឆាប់បានចូលរៀនសូត្រដូចដើមវិញ ហើយក្នុងព្រឹត្តិការណ៍នេះគេក៏បានឃើញអភិបាលនៃគណៈអភិបាលខណ្ឌនីមួយៗ បានចុះទៅសម្របសម្រួលនៅតាមទីតាំងនៃការចាក់វ៉ាក់សាំងទាំងផងដែរ ដើម្បីឲ្យដំណើរការនៃការលក់ការចាក់វ៉ាក់សាំងនេះដំណើរការទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង