ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ USAID ព្រៃឡង់បៃតង កំពុងរក្សា ការពារ សត្វត្រដេវវិច តាមរយៈកម្មវិធីថែទាំសំបុកសត្វ

80

 

ភ្នំពេញ៖ គម្រោង USAIDព្រៃឡង់បៃតង បានឱ្យដឹងនៅ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះថា សត្វត្រដេវវិចទួល ដេកយកជើងរបស់វាបាស់ឡើងលើ ដូចជាពាក្យចាស់តែងតែពោលថា “កុំដេកយកជើងទ្រមេឃដូចសត្វត្រដេវវិច” មានន័យថា កុំព្យាយាមធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួនខ្លាំងពេក។

ត្រដេវវិចទួល គឺជាបក្សីមានទំហំមធ្យម ដែលមានប្រវែង ២៣ – ២៨ ស.ម. មានស្លាបប្រវែង ៤២ – ៤៩ ស.ម។ ស្លាប និងខ្នងមាន ពណ៌ត្នោតខ្ចីជាមួយនឹងពណ៌ស្វាយភ្លឺរលោង ប៉ុន្តែផ្នែកក្បាល និងទ្រូងនិងផ្នែកខាងមុខនៃកមានពណ៌ខ្មៅ។ សត្វប្រភេទនេះត្រូវបានគេស្គាល់សម្រាប់លក្ខណៈពិសេសរបស់វាដែលវាមានសំឡេងរោទិ៍លឺខ្លាំង ។

ជាធម្មតាពួកវាត្រូវបានគេរកឃើញនៅក្នុងហ្វូងតូចៗជុំវិញតំបន់ដែលមានទឹក វាលស្រែកសិកម្ម និងដីស្ងួត។ ការហោះហើររបស់វាមានភាពយឺត ប៉ុន្តែមានសមត្ថភាពហើររហ័ សរហួនគួរឱ្យកត់សម្គាល់នៅពេលដែលវាការពារសំបុករបស់វា ឬ នៅពេលដែលត្រូវបានវាយប្រហាដោយសត្វស្ទាំង។ ត្រដេវវិចទួល ស៊ីពពួកស្រមោច សត្វកញ្ចែ ដង្កូវ និងសត្វល្អិតដទៃទៀត ខ្យង និងសត្វឥតឆ្អឹងខ្នងដទៃទៀតដែលភាគច្រើនត្រូវបានរើសពីក្នុងដី។ វាស៊ីអាហារទាំងពេលថ្ងៃនិងពេលយប់។ សំបុកសត្វប្រភេទនេះពិបាករកណាស់ដោយសារតែ ពងរបស់ពួកវាមានពណ៌លំនាំដូចពណ៌ដី។ សំបុករបស់ត្រដេវវិច ភាគច្រើនត្រូវបានគំរាមកំហែងដោយការធ្វើកសិកម្ម។

គម្រោង USAIDព្រៃឡង់បៃតង កំពុងធ្វើការអភិរក្សបក្សី តាមរយៈកម្មវិធីថែទាំសំបុកសត្វ រួមទាំងការសហការជាមួយដៃគូនានាដើម្បីធ្វើឱ្យប្រសើរឡើងនូវ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបនៅ តំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង