ម្ចាស់អាហារដ្ឋាន មាន់ស្រែ_បន្លែធម្មជាតិ ស្រុកបសេដ្ឋ លួចលាក់បេីក ទទួលឆ្នោតខុសច្បាប់និងជាមេឆ្នោតដ៏ធំ ត្រូវបានសមត្ថកិច្ចបង្រ្កាប
កំពង់ស្ពឺ៖ នារសៀលថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ទីតាំងអាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ និងKTV ស្ថិតនៅភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈ្មោះ ឈ.ស.ធ.វ ភេទស្រី និងប្ដីឈ្មោះ យ.អ ត្រូវបានកំលាំងនគរបាលស្រាវជ្រាវនិងឈានទៅបង្រ្កាបបទល្មើសជាក់ស្ដែង កាលពីថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។
- ក្រោមបទបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងសេចក្ដីរាយការណ៍ពីមហាជនប្រជាពលរដ្ឋដែលអះអាងថា ទីតាំងអាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ បានទទួលកត់ឆ្នោតវៀតណាមគ្មានច្បាប់និងជាអ្នកសុីសង ទទួលពីកូនកញ្រ្ចែងពីគ្រប់ទិសទីបញ្ជូនមកតាមប្រព័ន្ធ online កំលាំងនគរបាល ផែនការងារសន្តិសុខ សហការជាមួយកំលាំងមូលដ្ឋាន ចុះស្រាវជ្រាវនិងបង្រ្កាបបានជាក់ស្ដែងចាប់យកវត្ដុតាងបានមួយចំនួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធីច្បាប់៕
-