ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះបិទទីតាំងហាងខារ៉ាអូខេគ្រួសារ និងភោជនីយដ្ឋាន ឃាត់មនុស្សចំនួន ៤៤នាក់

296

ភ្នំពេញ៖នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២១ និង ១០នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អ៉ិត ជំនិត អភិបាលរងខណ្ឌ ដោយមានការចង្អុលបង្ហាញ និងមានការបញ្ជាពីលោក អភិបាលខណ្ឌ បានចុះបិទទីតាំងហាងខារ៉ាអូខេគ្រួសារ និងភោជនីយដ្ឋាន ស្ថិតនៅ ភូមិ ព្រៃទា១ សង្កាត់ចោមចៅទី ៣ ដែលបានបេីកល្មេីសទៅ និងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

ដោយក្នុងនោះបានឃាត់មនុស្សចំនួន ៤៤នាក់ ភ្ញៀវចំនួន ១១នាក់ ក្រុមគ្រូពេទ្យបានយកសំណាកឃើញមានវិជ្ជមាន ចំនួន ០៦នាក់ ប្រុសចំនួន ០១នាក់ (បុគ្គលិក) ។

ចំពោះអ្នកវិជ្ជមានត្រូវបានយកទៅព្យាបាល ចំពោះអ្នកអវិជ្ជមានចំនួន៣៨នាក់ ត្រូវក្រុមគ្រូពេទ្យយកទៅធ្វើចត្តាទ្បីស័ក ចំពោះសម្ភារ:ដកហូតសម្ភារៈមាន៖ ម៉ូនីទ័រKTVចំនួន ០៤គ្រឿង – អាំភ្លីមេក្រូចំនួន ០៤គ្រឿង ធុងបាស់ចំនួន ១១គ្រាប់ – ម៉ូតូចំនួន ២៣គ្រឿង – ឡានចំនួន ០៤ គ្រឿង ។

អត្ថបទដែលជាប់ទាក់ទង