ស្លាប់៣នាក់ ,របួស៦នាក់ ដោយឡានបុកនៅ ផ្លូវជាតិលេខ៨ ឃុំព្រែកតាម៉ាក់.ខ្សាច់កណ្ដាល
កណ្ដាល៖សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី២១ខែកញ្ញានេះថាដោយស្ដីពី ករណី គ្រោះ ថ្នាក់ ចរាចរណ៍ ( រថយន្តបែន នឹងរថយន្តដឹកអ្នកដំណើ ម៉ូតូ អ្នកលក់ដូរ)ហើយករណីនេះបណ្ដាលអោយស្លាប់៣នាក់ស្រី១នាក់ និង របួសធ្ងន់០៦នាក់ ប្រុស)កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ នេះនៅលេីកំណាត់ផ្លូវជាតិ៨ ចំនុចនៅភូមិព្រែកតាមាក់ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកNiSSAN ធន់បែន ពណ៌ ស ផ្លាកលេខ PP 0319 ស្ដីបើកបរដោយឈ្មោះ ផន មករា ភេទប្រុសអាយុ ២៣ឆ្នាំនៅភូមិ ត្រពងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ។បើកបរក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានមកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ បានបុកជាមួយម៉ូតូម៉ាកHonda Dream ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D5675 បេីកបរដោយឈ្មោះ ឃាង ភេទ ប្រុសអាយុប្រហែល ៤៥ឆ្នាំនៅភូមិព្រែកពោធិលើ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរខេត្តកំពង់ចាម(ស្លាប់)
រួមដំណើរ០៣នាក់
១_ឈ្មោះ ផេង វួចលាប ភេទស្រី អាយុ៤៧ឆ្នាំ(ជាប្រពន្ធ ស្លាប់)
២_ឈ្មោះ ឃាង កៅលី ភេទ ប្រុស អាយុ ១២ឆ្នាំ(ជាកូន ស្លាប់)
៣_ឈ្មោះ ឃាង ប៉ជូ ភេទ ស្រី អាយុ ៧ឆ្នាំ(របួស ជាកូន)នៅភូមិឃុំជាមួយគ្នា ។
បើកបរក្នុងទិសដៅពីពីលិចទៅកើតចុះពីស្ពាន បន្ទាប់មករថយន្តបង្កបានបុកតូបលក់ផ្លែឈើឈ្មោះ ឈាន សុខកូយ ភេទស្រី អាយុ៤១ឆ្នាំនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល់។(រងបួសធ្ងន់)និងអ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទ ស្រី អាយុ២៤ឆ្នាំ(របួសធ្ងន់) នៅភូមិឃុំជាមួយគ្នា។
បន្ទាប់មករថយន្តបង្កខាងលើបានបុរថយន្តឈប់ទិញផ្លែឈើ ម៉ាក Sang yong បើកបរមិនស្គាល់ឈ្មោះ(របួសធ្ងន់)នៅស្រុក កោះសូទិន ខេត្ត កំពង់ចាម ៕
រួមដំណើរប្រហែល៧នាក់ ក្នុងនោះរងបួស០១នាក់(ធ្ងន់)ឈប់ក្នុងទិសដៅពីលិចទៅកើត ។ហើយរថយន្តបង្កខាងលើជ្រុលទៅបុកតូបលក់ដូរចំនួន០២តូបទៀតតែមិនបណ្ដាលអោយម្ចាស់តូបរងរបួសឡើយ ។
ករណីនេះបណ្ដាលអោយរងគ្រោះ០៩នាក់ក្នុងនោះស្លាប់០៣នាក់រងរបួស ធ្ងន់ ០៦នាក់។
ខូចខាតរថយន្ត០២គ្រឿងធ្ងន់និងម៉ូតូ០១គ្រឿងធ្ងន់ព្រមទាំងតូប០៣កន្លែងនិងសំភារះមួយចំនួន ។
មូលហេតុអ្នកបើកបរបង្កខាងលេីបេីកបរដឹកធ្ងន់ចុះពីលើស្ពានក្នុងល្បឿនលឿ ខ្វះការប្រុងប្រយ័ត្ន ។
ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុ ឈ្មោះថន មករា ប្រុស អាយុ២៣ ឆ្នាំ ៕