គ្រោះថ្នាក់ចរាចរថ្ងៃទី៣០សីហា ស្លាប់៤នាក់ របួស១២នាក់ ខណៈរយៈពេល៣០ថ្ងៃ ស្លាប់១២០នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៣លើក) បណ្តាលឲ្យស្លាប់ ៤នាក់(ស្រី១នាក់) របួសធ្ងន់ ១០នាក់(ស្រី១នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៣នាក់(យប់១នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូ ៧គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ៥គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ២លើក(ស្លាប់២នាក់) មិនប្រកាន់ស្តាំ ២លើក មិនគោរពសិទ្ធិ ៣លើក(ស្លាប់១ម្នាក់) កត្តាយាន ១លើក(ស្លាប់ម្នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តតូច ២លើក រថយន្តធំ ៤លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ២លើក ស្លាប់២នាក់(ស្រីម្នាក់) របួស៣នាក់(ស្រីម្នាក់) កំពង់ស្ពឺ ១លើក ស្លាប់ម្នាក់ របួស២នាក់ និងខេត្តព្រះសីហនុ ១លើក ស្លាប់ម្នាក់ របួស ២នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៣០ គឺថ្ងៃទី១-៣០ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ២៥២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១២០នាក់ របួសសរុប ៣២៦នាក់ របួសធ្ងន់ ២១៤នាក់ របួសស្រាល ១១២នាក់ ៕