អភិបាលខណ្ឌចំការមន ដឹកនាំកិច្ចប្រជុំជាមួយ ព្រះចៅអធិការវត្ត ក្នុងមូលដ្ឋានស្ដីពីទប់ស្កាត់បង្ការជំងឺកូវីដ១៩នាឱកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមននៃរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំជាមួយព្រះចៅអធិការវត្តទាំង០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន ដោយផ្សព្វផ្សាយអំពីសេចក្ដីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង បុណ្យកឋិនទាន របស់ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមអនុវត្តន៍អោយបានផុលផុសក្នុងវិធានការ .ការពារដោយទប់ស្កាត់បង្ការនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយកិច្ចប្រជុំនេះធ្វើឡើងនៅវត្តនួនមរណីរាម ហៅវត្តថាន់ និង បានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដល់វត្តទាំង ០៤ ក្នុងនោះដោយក្នុងមួយៗវត្ត ទទួលបាន៖ម៉ាស៊ីនវាស់កម្ដៅ ចំនួន ០១គ្រឿង,ទឹកអាល់កុល ចំនួន ០១កាន និង ម៉ាស ចំនួន ០១កេស ផងដែរ។
ជាមួយគ្នានេះផងដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល សូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាជនដែលជាពុទ្ធបរិសាតចំណុះជើងវត្តនិមួយៗក្នុងមូលដ្ឋានខណ្ឌចំការមនត្រូវចូលរួមអនុវត្តន៍អោយខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរក្នុងពិធីធ្វើបុណ្យទានពោលគឺបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃខ្មែរយើងតាំងពីបុរម្យបុរាណរៀងមក។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល ដែលជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមនដោយស្នើទៅអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ នាយក នាយករង ការិយាល័យចំណុះសាលាខណ្ឌចំការមន ចៅសង្កាត់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌចំការមនពិសេសប៉ូលិសខណ្ឌ និង ប៉ូលិសតាមបណ្ដាប៉ុស្ដិ៍ទាំងអស់ ព្រមទាំងកម្លាំងសមត្ថកិច្ចប៉េអឹមខណ្ឌត្រូវចូលរួមសហការគ្នាអោយល្អពង្រឹងកិច្ចសហការគ្នាដោយរក្សា ការពារ សន្តិសុខជូនដល់បងប្អូនប្រជាជននៅក្នុងមូលដ្ឋាន និង នៅតាមទីវត្តអារ៉ាននានាក្នុងមូលដ្ឋានគឺដើម្បីអោយបងប្អូនប្រជាជនគាត់បានទៅធ្វើបុណ្យទាននាឱកាសបុណ្យកាន់បិណ្ឌ .ភ្ជុំបិណ្ឌនាឆ្នាំនេះប្រកបដោយភាពកក់ក្ដៅសប្បាយរាយរីកនិងការធ្វើបុណ្យ ទាន តាមប្រពៃខ្មែរដោយមួយឆ្នាំមានតែម្ដង៕