ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកាសលក់សំឡេងឆ្នោត របស់មេធាវី ផាន់ ច័ន្ទស័ក្តិ គឺជាអំពើបំពានក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត

68

 

ភ្នំពេញ៖ គណៈមេធាវីចេញសេចក្តីថ្លែងការណ៍ ការប្រកាសលក់សំឡេងឆ្នោតរបស់មេធាវី ផាន់ ច័ន្ទស័ក្តិ គឺជាអំពើបំពានក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសចំពោះអំពើរបស់លោក មេធាវី ច័ន្ទស័ក្កិ អត្តលេខ២៥៣ ដែលបានបង្ហោះសារជាសាធារណៈក្នុងក្រុម តេឡេក្រាមឈ្មោះ “CLO-មតិមេធាវីកម្ពុជា” កាលពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា”លក់សំឡេងឆ្នោត បោះឆ្នោតជូន០១សំឡេងតម្លៃ១០០០$ ក្នុង ពេលបេក្ខជនឈរឈ្មោះបោះឆ្នោតកំពុងឃោសនាបោះឆ្នោត។ អំពើនេះជាការបំពានលើ ក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០(២០២១-២០២៤) ក្នុងចេតនាធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរបស់គណៈមេធាវី បេក្ខជនឈរ ឈ្មោះបោះឆ្នោត និងសមាជិក-សមាជិកាគណៈមេធាវី។

មាត្រា៥០ នៃក្រមសីលធម៌មេធាវីៗដោយអាកប្បកិរិយារបស់ខ្លួន មេធាវីម្នាក់ៗត្រូវ មានស្មារតីទទួលខុសត្រូវចំពោះកេរ្តិ៍ឈ្មោះរបស់គណៈមេធាវី…”។ សេចក្តីសម្រេចស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ប្រការ៥ បានហាមឃាត់ចំពោះការផ្ដល់ជាប្រាក់កាសឬសម្ភារដល់ អ្នកបោះឆ្នោត ទោះតាមមធ្យោបាយណាក៏ដោយ។ គណៈមេធាវីនឹងមានវិធានការយ៉ាងតឹងរ៉ឹងចំពោះលោកមេធាវី ផាន់ ច័ន្ទស័ក្តិ ដែលបានបំពានក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចស្តីពីការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០(២០២១-២០២៤)នេះ។

គណៈមេធាវីសូមរំលឹកដល់បេក្ខជននិងអ្នកគាំទ្រថា រាល់សកម្មភាពឃោសនា ត្រូវគោរពតាមគោលការណ៍ នៃការឃោសនាបោះឆ្នោតដែលបានកំណត់ក្នុងសេចក្ដីសម្រេច ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សាគណៈមេធាវីជាដាច់ខាត។ អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី និងសាធារណៈជនជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង