ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា បន្តចុះពិនិត្យដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់កុមារអាយុ ពី៦ឆ្នាំ ដល់១២ឆ្នាំ នៅក្នុងស្រុកខ្សាច់កណ្តាល

63

 

កណ្ដាល៖នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកអនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុ ពី៦ឆ្នាំ ដល់១២ឆ្នាំ នៅក្នុងស្រុកខ្សាច់កណ្តាល។
ក្នុងឱកាសនោះលោកអភិបាលរងខេត្តបានអំពាវនាវដល់ឪពុក ម្ដាយនិងអាណាព្យាបាលឱ្យនាំកូនចៅអាយុ៦ដល់១២ឆ្នាំមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាដើម្បីរួមគ្នាផ្ដាច់ប្ញស្សគល់ជំងឺកូវីដ១៩នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង