ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ុន ចាន់ដា បញ្ហា ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធនានា ចុះ អន្តរាគមន៍ ជួយប្រជាពលរដ្ឋ ឆ្លងកាត់ ផ្លូវជាតិលេខ៧ ដែលបានលិច ទឹក

48

 

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិ បាលខេត្តកំពង់ចាម បានចុះពិនិត្យ និងដាក់ បទ បញ្ជាដល់មន្ត្រីក្រោមការគ្រប់គ្រង របស់លោកអោយរៀបចំសម្រួលសណ្ដាប់ធ្នាប់បញ្ចៀសគ្រោះថ្នាក់និងហានិភ័យផ្សេងៗដែលអាចកើតមាន ឡើង នៅលើកំណាត់ផ្លូវជាតិលេខ៧ ដែលបានលិច ទឹក(ទឹក ភ្លៀង) ប្រវែង១០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បទ បញ្ជា របស់លោក អ៊ុន ចាន់ដា ធ្វេីឡេីងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ តម្រូវឲ្យ មន្ទីរសាធារណការ និង ដឹកជញ្ជូន មន្ត្រីជំនាញ មន្ទីរ អង្គភាព និង អាជ្ញាធរ រដ្ឋបាលស្រុកព្រៃឈរ កងកំលាំងប្រដាប់ អាវុធទាំងបី ចុះអន្តរាគមន៍ដោះស្រាយ បញ្ហា ខាង លើ នេះ ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ ប្រាប់ថា កំណាត់ផ្លូវនេះ ក្រោយ ពីទទួល រងនូវទឹកភ្លៀងធ្លាក់រយៈពេលមួយទៅពីរថ្ងៃជាបន្តបន្ទាប់មក ធ្វើឲ្យលូមួយចំនួនស្ទះ បណ្ដាលឱ្យលិចផ្លូវ ក៏ដូចជាប្រព័ន្ធលូមួយចំនួន ហូរមិនទាន់ ។
លោកបន្តថា ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានចុះអន្តរាគមន៍យកអេស្កាម វ៉ាទ័រ បើកកាយមុខទឹកដើម្បីរំដោះទឹក ភ្លៀង ស្ដារប្រព័ន្ធលូ ស្ដារប្រឡាយទឹក ត្រួសត្រាយព្រៃដែលបាំងមុខទឹក ដើម្បីសំរួលចរន្តទឹកឲ្យហូរបានកាន់តែលឿន លោកអភិបាលខេត្ត ក៏បានឲ្យ មន្ទីរសាធារណការ និងដឹកជញ្ជូន និង រដ្ឋ បាលស្រុកព្រៃឈរ និងក្រុមអ្នកជំនាញ បន្តអន្តរាគមន៍ ដើម្បីឱ្យទឹកឆាប់ស្រក ដើម្បីបង្កភាពងាយ ស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជា ផ្តល់ភាពងាយស្រួល ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង