ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ គ្រោង ដាក់ឲ្យ ដំណើរ ការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ

54

 

កោះកុង៖ អាកាសយានដ្ឋានអន្តរ ជាតិ តារាសាគរ ក្នុងខេត្ត កោះ កុង គ្រោងដាក់ឲ្យ ដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ការងារសាងសង់ក្នុងខែតុលាខាងមុខ ដែលជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសក្នុងស្រុកឱ្យកាន់តែល្អប្រសើរ និងការទាក់ ទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេនៅលើពិភពលោក មួយនេះឱ្យបានច្រើន ឡើងបន្ថែមទៀត ។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ ឲ្យដឹងថ្ងៃទី២១ កញ្ញានេះថា៖ ការសាងសង់ព្រលាន យន្ដហោះអន្តរជាតិតារាសាគរដំណាក់ កាលទី១ បានចាប់ផ្តើមកាល ពីចុងឆ្នាំ២០២០ កន្លងទៅ ដែលចំណាយថវិកាជាង ២០០លានដុល្លារ មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing 777 និង Airbus340 ដែលជាប្រភេទយន្ដ ហោះខ្នាតធំ ដែលហោះឆ្លងទ្វីបបាន។
លោកបន្តថា បន្ទាប់ពីក្រុមហ៊ុនបានខិតខំប្រឹងប្រែងសាងសង់ទាំងយប់ទំាងថ្ងៃនាពេលកន្លង មក គឺព្រលានយន្តហោះអន្តរជាតិមួយនេះ គ្រោង នឹងបញ្ចប់ការសាងសង់នៅ ក្នុងខែតុលាខាងមុខ ហើយ នឹងដាក់ឱ្យដំណើរការសាក ល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ ។
អាកាសយានដ្ឋានតារាសាគរនេះ គ្រោងបញ្ចប់នៅក្នុងខែតុលាខាងមុខនេះហើយនឹងមានគម្រោងថានឹងបើកសាកល្បងដាក់ប្រតិបត្តិការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ហើយសម្រាប់បញ្ហាដែលនៅសេសសល់នោះ គឺការបំពេញលក្ខខណ្ឌតម្រូវការជាព័ត៌មានបច្ចេកទេស ជាព័ត៌មានរដ្ឋបាល សម្រាប់កិច្ចប្រតិបត្តិការនេះ ហើយក្នុងនោះក្រុម ហ៊ុនក៏បានជួបខាងរដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីបញ្ជាក់ពីគោលជំហររបស់ខ្លួន ក្នុងការបញ្ចប់នឹងបើកដាក់ឱ្យដំណើរការសាក ល្បង នាពេលខាងមុខនេះ ។
លោកបន្តទៀតថា ក្រុម ការងាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមហ៊ុន ក្នុងការត្រៀម ខ្លួនបើកសាកល្បង ថាតើ ក្រុមហ៊ុនត្រូវបំពេញអ្វីខ្លះទៀតដែលនៅសេសសល់ ដូច្នេះក្រុមហ៊ុនក៏បានយកសំណូម ពរទាំងនេះទៅខិតខំបំពេញ បន្ថែម ដើម្បីឱ្យគ្រប់លក្ខណៈសម្បត្តិមុននឹងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរសាកល្បង នៅបំណាច់ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិនTianjin Union Development Group (UDG) ក្រោមទុនជាង២០០ លានដុល្លារអាមេរិក ។ គម្រោងនេះគ្របដណ្តប់ លើផ្ទៃដីទំហំ៤,៥ ហិកតា ក្នុង ចំណោមផ្ទៃដីទំហំ៤៥.០០០ ហិកតា នៅក្នុងតំបន់ឧទ្យាន ជាតិបុទុមសាគរ ។ ផ្លូវរត់របស់ព្រលានយន្តហោះមានប្រវែង ៣.២០០ម៉ែត្រ និង ទទឹងប្រវែង៤៥ម៉ែត្រ ដែលមានសមត្ថភាព អាចទទួលការចុះចតយន្តហោះ Boeing 777 និង Airbus 340 ដែលជាប្រភេទយន្ដហោះខ្នាតធំ ។ ម្យ៉ាងទៀត គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃរាប់ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិនផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង