ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋានប៉ូលិសកៀនស្វាយនិង ប្រើប្រាស់ កម្លាំងជាង១០០នាក់ ដាក់ពង្រាយការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន នាឱកាសពិធីបុណ្យកាន់បិណ្ឌ ,បុណ្យភ្ជុំបិណ្ឌ..!

42

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១នេះថានៅចំពោះមុខនេះកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយនិងប្រើប្រាស់កម្លាំងជាង១០០នាក់គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយដែលមាន៨ឃុំ និង ប៉ុស្ដិ៍ទាំង៨ប៉ុស្ដិ៍ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះពោលគឺមានរយះពេល១៥ថ្ងៃ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងនារសៀលថ្ងៃនេះថានៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះគឺឆ្នាំ២០២១ដោយកម្លាំងសមត្ថកិច្ចនៃប៉ូលិសស្រុកកៀនស្វាយទាំងមូលនឹងប្រើប្រាស់កម្លាំងប្រមាណជាង១០០នាក់ដោយដាក់កម្លាំងពង្រាយចេញល្បាតតាមដងផ្លូវនានានៅគ្រប់ច្រកល្ហកពិសេសផ្លូវជាតិលេខ១ .ផ្លូវលេខ១១០ក្នុងមូលដ្ឋានស្រុកកៀនស្វាយ និង ឈរជើងជាប្រចាំនៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានស្រុកកៀនស្វាយពិសេស ឈរជើងនៅតាមទីវត្តអារ៉ាមទាំង៣៣វត្តក្នុងមូលដ្ឋានស្រុកកៀនស្វាយ និង នៅតាមច្រកចេញ ចូលព្រុំប្រទល់ស្រុក និង ច្រកចេញ ចូលវត្តព្រមទាំងបរិវេណវត្តនិមួយៗទាំង៣៣វត្តគឺដើម្បីសម្របសម្រួលដល់ចរាចរណ៍អោយមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិសាតចំណុះជើងវត្តក្នុងឱកាសដែលពួកគាត់ធ្វើដំណើរមកធ្វើបុណ្យ ទាននៅតាមទីវត្តអារ៉ាម និង ពេលវិលត្រឡប់មកកាន់លំនៅស្ថានគាត់រៀងៗខ្លួនវិញផងដែរប្រកបដោយសុវត្ថិភាព។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះកម្លាំងសមត្ថកិច្ចប៉ូលិសជាង១០០នាក់នោះយើងបានបែងចែកចេញជាផែនឬក្រុមសម្របសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈ និងផ្នែកអន្តរាគមន៍ ផ្នែកពន្លត់អគ្គីភ័យ ផ្នែកចេញល្បាត ពួនស្ទាក់ និង ផ្នែកបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយគឺដើម្បីកាត់បន្ថយនិងបង្រ្កាបនូវអំពើចោរកម្មផ្សេងៗពោលគឺពួកដៃស្អិតរួមមានចោរលួច ឆក់ ខ្សែក ក្រវិល ចិញ្ជៀន វះហោប៉ៅ លូកហោប៉ៅ ឆក់កាបូកស្ពាយឬកាបូកយួរ ។ល។និង។ល។ហើយជាងនេះទៀតត្រូវច្បាមរាល់មុខសញ្ញាគ្រឿងញៀន និងពួកធ្វើសកម្មភាពគាស់ផ្ទះសម្បែងអ្នកស្រុកលួចទ្រព្យសម្បត្តិជាដើម ខណៈពេលបងប្អូនប្រជាជនគាត់ចាកចេញពីផ្ទះទៅវត្តឬទៅស្រុកកំណើតពួកគាត់រៀងៗខ្លួនអស់នោះ។លោកបន្តទៀតថាក្នុងនាមអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបានប្រើប្រាស់កម្លាំងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានប៉ូលិសស្រុកនិងកម្លាំងតាមបណ្ដាប៉ុស្ដិ៍និមួយៗដោយចុះការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងផងដែរពិសេសអស់លោកជាអធិការរង នាយផ្នែកតាមផ្នែកនិមួយៗ និង អស់លោកជាមេប៉ុស្ដិ៍ទាំង៨ប៉ុស្ដិ៍ដោយសំដៅលៃលកធ្វើយ៉ាងណាអោយបងប្អូនប្រជាជនគាត់មានភាពកក់ក្ដៅដោយជឿជាក់មកលើកម្លាំងសមត្ថកិច្ចយើងក្នុងការ ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់ពួកគាត់នាឱកាសពិធីបុណ្យកាន់បិណ្ឌឬដាក់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌឆ្នាំនេះគឺឆ្នាំ២០២១ ។
ការបញ្ចេញកម្លាំងឬបង្ហាញកម្លាំងនាពេលនេះគឺបន្ទាប់ពីកិច្ចប្រជុំប្រចាំខែដើម្បីពង្រឹងកិច្ចការ ការពាររក្សាសន្តិសុខជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានស្រុក ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និង ការអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការគឺ«៣ការពារ និង ៣កុំ»ជុំវិញវិធានការការពារជម្ងឺកូវីដ–១៩នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាលក្នុងពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជំបិណ្ឌនៅឆ្នាំនេះគឺឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង