ចាប់ខ្លួនអាគីរ៉ា វីរៈបុរសមីនកម្ពុជា និងមនុស្សពីរនាក់ទៀត ពាក់ព័ន្ធនឹងករណីរក្សាទុកអាវុធខុសច្បាប់
សៀមរាប៖ លោក អាគីរ៉ា ដែល ជាវីរបុរសមីនកម្ពុជា ត្រូវបានចាប់ខ្លួនពីបទរក្សាទុកអាវុធខុសច្បាប់នៅក្នុងអង្គការរបស់លោក ស្ថិតនៅស្រុកបន្ទាយស្រី។ ការឃាត់ខ្លួននេះធ្វើឡើងជាមួយមនុស្ស២នាក់ទៀត ដែលមានតួនាទីក្នុងអង្គការសារមន្ទីគ្រាប់មីនរបស់លោក អាគីរ៉ា ដែលសមត្ថកិច្ចអះអាងថា បានបើកដំណើរការដោយខុសច្បាប់ផងដែរ។
ជនសង្ស័យទាំង៣នាក់នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនដល់សាលាដំបូងខេត្តនារសៀលថ្ងៃទី៣០ខែសីហាដើម្បីចាត់ការតាមផ្លូវច្បាប់។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៩ សីហា នៅស្នាក់ការរបស់អង្គការសារមន្ទីរមីនលោក អាគីរ៉ា ស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ណុល រ៉ុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី៣០ខែសីហានេះថា កាលពីថ្ងៃទី២៩ខែសីហាកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមនុស្សបីនាក់ ដែលមានឈ្មោះអាគីរ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ តួនាទីជាប្រធានអង្គការសារមន្ទីរមីនកម្ពុជា មានទីលំនៅភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។ ទី២ អឿនយ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំតួនាទីជាអនុប្រធានអង្គការនៅភូមិខ្នារឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។ទី៣ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ តួនាទីជាប្រធានប្រតិបត្តិ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកបន្តថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ឆាបឆេះនៅក្នុងសារមន្ទីរមីនរបស់លោកអាគីរ៉ា នៅក្នុងស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨ កន្លងទៅ។
នគរបាលបានបិទសារមន្ទីរគ្រាប់មីន (Land Mine Museum) ជាបណ្តោះអាសន្ន និងឃាត់ខ្លួនលោក អាគីរ៉ា ប្រធានសារមន្ទីរ នៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។ ក្នុងសារមន្ទីរនេះមានករណីផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែ មិនបណ្តាលឲ្យមានការប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។
សារមន្ទីរគ្រាប់មីន (Land Mine Museum) មានទីតាំងតាមបណ្តោយផ្លូវពីខេត្តសៀមរាមរាប ទៅស្រុកបន្ទាយស្រី ត្រូវបានសមត្ថកិច្ច សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោក អាគីរ៉ា ជាមនុស្សល្បីល្បាញក្នុងការដោះមីន នៅប្រទេសកម្ពុជា ហើយត្រូវបានភិភពលោកទាំងមូលទទួលស្គាល់ផងដែរ។
មន្ត្រីជំនាញ នៃអង្គការស៊ីម៉ាក់ បានឲ្យដឹងថា នៅក្នុងការដែលចុះត្រួតពិនិត្យ នៅក្នុងទីតាំងសារមន្ទីរមីននេះកម្លាំងស៊ីម៉ាក់បាន ដកហូតបានគ្រាប់បែកដៃចំនួន៩គ្រាប់ ,មីន៧២Aចំនួន១៥គ្រាប់,គ្រាប់កាំភ្លើងខ្លីចំនួន៣២៥គ្រាប់,ដងគ្រាប់បេចំនួន១,ម្ជុលភ្លើងមីន៦៩ចំនួន៥ដើម,គ្រាប់កាំភ្លើងដៃចំនួន១០គីឡូ,កាំភ្លើងស្វ័យប្រវត្តិឆេះខូចចំនួន៦ដើម,សំបកគ្រាប់មីនចំនួន២កេះឈើ ខ្សែឆេះផ្ទុះចំនួន១,កេះឈើដាក់គ្រាប់បែកចំនួន១,កេះដែកដាក់ខ្សែយឺតចំនួន១,ស្មាច់ដាក់គីបចរន្តចំនួន១,គ្រាប់កាំភ្លើងខ្លីK59 ចំនួន៤២, គ្រាប់គីបចរន្តចំនួ២៩០ដើមនិងគីបធម្មតា៣០០ ដើម។ ក្រោយពេលប្រមូលគ្រឿងផ្ទុះទាំងអស់ មន្ត្រីជំនាញស៊ីម៉ាក់ បានយកទៅកន្លែងមានសុវត្ថិភាព និងធ្វើការកម្ទេចចោល។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះហើយ ដោយចោទប្រកាន់ពីបទរក្សាទុកនូវអាវុធខុសច្បាប់ និងច្បាប់អង្គការសារមន្ទីរគ្រាប់មីននោះហួសសពុលភាពចំនួន៤ឆ្នាំមកហើយ។ចំ ណែកក្មេងនៅក្នុងអង្គការចំនួន១៧នាក់ស្រី៧នាក់នោះត្រូវបានមន្ទីសង្គមកិច្ចខេត្តយកទៅចិញ្ចឹមបីបាច់ថែរក្សាបន្តនៅកន្លែងមានសុវត្ថិភាព៕