ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ព្រមជាមួយមន្រ្តីរាជការរដ្ឋបាលខណ្ឌ សង្កាត់ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌ វេនទី១ នៅវត្តញាណរង្សី សង្កាត់ទួលសង្កែទី១

33

 

ភ្នំពេញ៖នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេនកាន់បិណ្ឌ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ព្រមជាមួយមន្រ្តីរាជការរដ្ឋបាលខណ្ឌ សង្កាត់ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌ វេនទី១ នៅវត្តញាណរង្សី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នាឱកាសនោះផងដែរដែលលោកអភិបាលខណ្ឌ បានយកទេយ្យទានប្រគេន ព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះអនុគណខណ្ឌឫស្សីកែវ ជាព្រះចៅអធិការវត្តញាណរង្សី រួមមាន ៖ អង្ករ ១០០គីឡូក្រាម ត្រីខ ១កេសធំ ទឹកសុទ្ធ៥កេស ទឹកស៊ីអ៊ីវ៥យួរ និងស្លាដក០១កញ្ចប់ រួមទាំងបច្ច័យសរុបចំនួន ១,៩២០,០០០រៀល ។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២កញ្ញា ដល់ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែលថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ មានវត្តចំនួន ៥ ដែលវត្ត ៤ផ្សេងទៀត លោកអភិបាល នឹងបន្តកាន់បិណ្ឌនៅថ្ងៃបន្ទាប់ៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង