បើទោះបីក្នុងបរិបទកូវិដ-១៩ ក្ដី បន្លែធម្មជាតិរបស់កសិករនៅខេត្តកំពង់ស្ពឺ កំពុងបញ្ជាទិញពីទីផ្សារក្នុងស្រុកច្រើនព្រោះមិនប្រើសាធាតុគីមី
ភ្នំពេញ៖ បន្លែធម្មជាតិ របស់កសិករនៅខេត្តកំពង់ស្ពឺ កំពុង បញ្ជាទិញ ពីទីផ្សារច្រើនជាងមុន ដោយ សារតែបន្លែប្រភេទនេះ មិនប្រើប្រាស់សារជាតិគីមី មិនប៉ះពាល់សុខភាព ពីអតិថិជន អ្នកបរិភោគ
លោក ឈាង តុលា ប្រធានមន្ទីកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២១នេះថា៖ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ ដំណាំបន្លែសុវត្ថិភាព របស់ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺ កំពុងតែមានការគាំទ្រច្រើន ដោយសារតែបន្លែទាំងអស់នេះ គ្មានជាតិគីមី និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកបរិភោគថែមទៀតផង។
លោកបានបន្តថា បន្លែសុវត្ថិ ភាព ដែលប្រជាកសិករ និយមក្នុងការដាំមានដូចជា៖ ស្ពៃគ្រប់ប្រភេទ សណ្តែកគួរ ត្រប់ ប៉េងប៉ោះ ត្រសក់ និង ឆៃថាវ ជាដើម ដែលបន្លែប្រភេទទាំង អស់នេះ អាចលក់ចេញបានក្នុងតម្លៃចាប់ពី៣០០០រៀលឡើងទៅ ដែលអាចជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់បាន។
លោកប្រធានមន្ទីរបន្តថា ជាមួយគ្នានោះខាងមន្ទីរក៏បានផ្តល់បច្ចេកទេស និងណែនាំដល់ប្រជាកសិករ ឱ្យយល់ដឹងពីការដាំដុះ ធ្វើយ៉ាងណាឱ្យបន្លែទាំងអស់នោះ ដាំតាមបែបធម្មជាតិ មានសុវត្ថិភាព ទៅដល់អ្នកបរិភោគ ។
លោកក៏បានជំរុញឲ្យ បងប្អូនប្រជាកសិករធ្វើឲ្យបានច្រើន ទៅលើបន្លែសុវត្ថិភាពនឹង ហើយចំពោះការបរិភោគក៏ពួកគាត់ ទទួលស្គាល់ ហើយគាត់ក៏ចង់បានសុវត្ថិភាពនឹងច្រើន ជាង ក្រោយពីការយល់ដឹងពីបញ្ហាសុខភាព ពីបញ្ហាចំណីអា ហារ ដែលមានសារធាតុគីមីច្រើនអីហ្នឹង គឺគាត់ ងាកមករកបន្លែឬក៏ដំណាំ ដែលមានលក្ខណៈសុវត្ថិភាពច្រើនជាង។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ កុំទុកដីទំនេរចោល គឺត្រូវដាំដុះដំណាំបន្លែបន្ថែម ដើម្បីរកប្រាក់ចំណូលបន្ថែម សម្រួលដល់ជីវភាពរបស់រស់នៅ៕ សំរិត