ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពី លោកឧកញ៉ាសុខ ចំរើន និងលោកជំទាវ និងលោក យ៉ាង ម៉ីងសៀង សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

201

នៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី លោកឧកញ៉ាសុខ ចំរើន និងលោកជំទាវ និងលោក យ៉ាង ម៉ីងសៀង ស្ថានីយ៍ទូរទស្សន៍ខ្សែកាប ខេមកូម CAMKOM CABLE TV អង្គរ ខេបល ធីវី អ៊ីនធើណេត Co.,LTD ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) នាំយកថវិកាចំនួន៤.០០០.០០០ រៀល ម៉ាស ១០.០០០ម៉ាស អាល់កុល ១០កាន ដបអាល់កុល ៣០០ ដប និងទឹកពិសារបរិសុទ្ធ ២០កេស ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ាសុខ ចំរើន និងលោកជំទាវ និងលោក យ៉ាង ម៉ីងសៀង (ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបCAMKOM ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង