ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ិធីបុណ្យភ្ជំបិណ្ឌនៅភ្នំពេញឆ្នាំនេះក្រោមការការពារទប់ស្កាត់ជំងឺកូវីដ១៩ដ៏តឹងរឹងនិងសន្តិសុខល្អ,ថ្ងៃទី២២កញ្ញាឬបិណ្ឌទី១នេះ មានពុទ្ធបរិស័ទយ៉ាងច្រើន យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា

31

 

ភ្នំពេញ៖ ពិធីបុណ្យភ្ជំបិណ្ឌគឺជាពិធីបុណ្យសាសនាដ៏ធំមួយរបស់ពុទ្ធសាសនិកជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា បើទោះបីជាប់រវល់យ៉ាងណាក៏ដោយ ក៏មនុស្សម្នា ប្រុសស្រី ក្មេងចាស់ ត្រូវតែចំណាយពេលយ៉ាងហោចណាស់១ថ្ងៃដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តានដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានាដែលពួកគាត់មាន សិទ្ធាជ្រះថ្លា។
សម្រាប់ថ្ងៃទី០១ ឬបិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស មានបញ្ហាប្រឈមនៃការរីករាលដាលជម្ងឺកូវីដ-១៩យ៉ាងណាក្តី តែសម្រាប់ពុទ្ធសាសនិកជន នៅតែសម្រុកទៅវត្តជានិច្ចមិនអាកខានឡើយ។

ជាក់ស្តែងនៅថ្ងៃទី២២ កញ្គានេះ នៅតាមវត្តមួយចំនួនដូចជាវត្ត ច្បារអំពៅ ខណ្ឌច្បារអំពៅ វត្តចិនដំដែកខាងជើង ខាងត្បូង វត្តស្រះចក ខណ្ឌដូនពេញ វត្តនាគវ័ន្តខណ្ឌទួលគោក វត្តញាណរង្ស៊ីខណ្ឌប្ញស្សីកែវជាដើម មានពុទ្ធបរិស័ទយ៉ាងច្រើន បានសម្រុកទៅធ្វើបុណ្យទានទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការមើលថែសន្តិសុខជាពិសេសវិធានការណ៌ការកូវីដ១៩ដែលរដ្ឋបាលរាជធានីភ្នំពេញបានណែនាំតាមវត្តកន្លងមក។ប៉ុន្តែអ្វីដែលជាការកត់សំគាល់នោះ គឺនៅតាមបណ្តាវត្តទាំងនេះ បានគោរពទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលបានយ៉ាងល្អ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយពុទ្ធសាសនិកជន បានពាក់ម៉ាស វាស់កំដៅ បាញ់អាកុល ជាមួយនឹងការរៀបចំសណ្តាប់យ៉ាងល្អពីសំណាក់អាជ្ញាធរដែនដីផងដែរ ។ប៉ុន្តែអ្វីជាការកត់សំគាល់មួយទៀតនោះ ការរក្សានៅគម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាក់នៅមានកំរិតនូវឡើយ ដែលទារអោយបងប្អូនប្រជាពលរដ្ឋភ្ញាក់រលឹកនិងចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលប្រជាពលរដ្ឋជាពុទ្ធបរិស័ទតែងប្រមូលគ្នាជាក្រុមដើម្បីធ្វើបុណ្យសាងកុសលជុំគ្នា ដោយការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងបរិច្ចាគបច្ច័យដើម្បីកសាងសម្មិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដោយចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ដែលមានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌទី១៥ ដែលជាថៃ្ងបញ្ចប់ ហៅថា “ភ្ជុំបិណ្ឌ”គឺពីថ្ងៃទី២២កញ្ញាដល់ថ្ងៃ៥តុលា២០២១នេះ។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យអោយទៅ បុព្វការីជន មានមាតាបិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង