ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាធានី​ភ្នំពេញ​បន្តផ្អាកសកម្មភាពការងារ មុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន សម្រាប់រយៈពេល១៤ថ្ងៃ

36

 

ភ្នំពេញ៖ អាជ្ញាធររាធានី​ភ្នំពេញ​បន្តផ្អាកសកម្មភាពការងារ មុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ខែកញ្ញា​ ដល់ថ្ងៃទី៧ ខែតុលា។

រដ្ឋបាល​រាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃទី​២២ខែ​កញ្ញា​នេះ​ បានចេញ​សម្រេចស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ។
​ ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសូនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
– ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
– រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង